Post News Media ព័ត៌មានសុខភាព ស្រីៗចូរប្រយ័...

ស្រីៗចូរប្រយ័ត្ន! គេងមិនគ្រប់រាល់ថ្ងៃអាចបង្កឲ្យកើតជំងឺមហារីកសុដន់

តើអ្នកតែងតែមានអារម្មណ៍អស់កម្លាំង ហើយស្ងាបជាប់រហូត នៅពេលថ្ងៃមែនទេ? នេះគឺជាសញ្ញាដែលបញ្ជាក់ថា អ្នកគេងមិនបានគ្រប់គ្រាន់ ដែលបណ្តោលឲ្យលំបាកក្នុងការផ្តោតអារម្មណ៍ទៅលើការងារប្រចាំថ្ងៃ មានអារម្មណ៍មួរម៉ៅច្រើន ហើយប្រឈមនឹងការកើតជំងឺផ្សេងៗ សូម្បីតែជំងឺមហារីកសុដន់។

តាមការសិក្សាដែលបានធ្វើការសាកល្បងទៅលើសត្វកណ្តុរ អ្នកជំនាញបានរកឃើញថា សត្វកណ្តុរដែលដេកមិនបានគ្រប់គ្រាន់ងាយនឹងវិវត្តទៅរកជំងឺមហារីកសុដន់។ ជាធម្មតាកណ្តុរទាំងនោះបានបង្កើតដុំសាច់មហារីក បន្ទាប់ពីការសាកល្បងរយ:ពេល ៥០សប្តាហ៍។ ប៉ុន្តែនៅពេលដែលអ្នកស្រាវជ្រាវបានរឹតបន្តឹងពេញ ១២ម៉ោងជារៀងរាល់សប្តាហ៍ សត្វកណ្តុរចាប់ផ្តើមវិវត្តដុំសាច់មហារីកលឿនជាង ៧សប្តាហ៍។ នេះគឺជាការស្រាវជ្រាវលើកដំបូងដែលបង្ហាញពីការផ្សារភ្ជាប់រវាងការគេងមិនគ្រប់គ្រាន់ និងការវិវត្តនៃជំងឺមហារីក។

ទន្ទឹមនឹងនេះ អ្នកស្រាវជ្រាវក៏បានរកឃើញដែរថា ស្ត្រីដែលធ្វើការផ្លាស់ប្តូរវេនជាញឹកញាប់(ម្តងថ្ងៃម្តងយប់) មានឱកាសវិវត្តទៅរកជំងឺមហារីកសុដន់ច្រើន ជាពិសេសបើប្រវត្តគ្រួសាររបស់ពួកធ្លាប់មានកើតជំងឺនេះ។ ការផ្លាស់ប្តូរវេនធ្វើការងាយនឹងរំខានដល់ដំណើរការនៃចង្វាក់បេះដូង ឬពេលវេលាធម្មជាតិ ដែលអាចមានការវិវត្តជំងឺមួយចំនួន រួមទាំងមហារីកផងដែរ។

ថ្វីបើលទ្ធផលនៃការសិក្សានេះត្រូវបានធ្វើឡើងនៅលើសត្វកណ្តុរក៏ពិតមែន ប៉ុន្តែវាត្រូវបានគេសន្មត់ថា មនុស្សស្រីក៏អាចកើតមានជំងឺមហារីកដូចគ្នាដែរ។ ដូច្នេះអ្នកគួរតែពិចារនាឡើងវិញចំពោះការគេង ដើម្បីជៀសវាងហានិភ័យនៃការកើតជំងឺមហារីកដែលយើងគ្រប់គ្នាមិនចង់ជួប៕

ប្រភព៖ healthyfoodhouse

Loading...