ព័ត៌មានសុខភាព

អាហារ៥ប្រភេទ ជាថ្នាំធម្មជាតិសម្រាប់បំបាត់ការឈឺចាប់

អាការឈឺសន្លាក់ឆ្អឹង និងសាច់ដុំ គឺជាបញ្ហាទូទៅមួយដែលតែងតែកើតឡើងចំពោះមនុស្សវ័យចំណាស់ ប៉ុន្តែមនុស្សវ័យក្មេងមួយចំនួនក៏កើតមានឡើងដែរ។ តើមានវិធីអ្វីដែលអាចកាត់បន្ថយការឈឺចាប់មួយនេះ? ក្រៅពីថ្នាំពេទ្យ អ្នកអាចប្រើប្រាស់អាហារធម្មជាតិមួយចំនួនដូចជា ខ្ញី ក្រូច រមៀត ម្នាស់… ក៏អាចកាត់បន្ថយការឈឺចាប់បានដែរ។ព្រោះអាហារទាំងអស់នេះមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម អង់ទីប៊ីយោទិក និងសមាសធាតុសំខាន់ៗជាច្រើន ដែលអាចជួយកាត់បន្ថយការឈឺចាប់តាមបែបធម្មជាតិ។

ខ្ញី
មើមខ្ញី ត្រូវបាគេទទួលស្គាល់ជាឱសថធម្មជាតិដែលអាចទប់ទល់បញ្ហាចង្អោរ ព្រមទាំងប្រឆាំងនឹងការរលាក។ លើសពីនេះ វាក៏អាចកាត់បន្ថយការឈឺចាប់សាច់ដុំ រលាកសន្លាក់ ហើម និងបន្ថយការឈឺចាប់ត្រង់តំបន់មុខរបួស។

ត្រីសាម៉ុន
ត្រីសាម៉ុន សម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា-៣ ដែលអាចជួយបំបាត់ការឈឺចាប់ ដោយសារតែជំងឺរលាកសន្លាក់ ជាពិសេសនៅតំបន់ក និងខ្នងតែម្តង។

ក្រូច
ក្រូច សម្បូរទៅដោយវីតាមីន C ត្រូវបានគេទទួលស្គាល់ថា អាចជួយការពារជំងឺផ្តាសាយ និងបញ្ហាផ្លូវដង្ហើម។ មិនតែប៉ុណ្ណោះ សារធាតុប្រឆាំងអុកស៊ីតកម្ម ដែលគេហៅថា beta-cryptoxanthin របស់វាអាចជួយកាត់បន្ថយហានិភ័យនៃការរលាកដូចជា ជំងឺរលាកសន្លាក់រ៉ាំរ៉ៃ។

រមៀត
រមៀត មិនត្រឹមតែជាគ្រឿងទេសដ៏ល្អនោះទេ វាត្រូវបានគេប្រើធ្វើជាឱសថដ៏មានប្រសិទ្ធភាពក្នុងការកាត់បន្ថយភាពឈឺចាប់ និងបង្កើនការរំលាយអាហារ។ រមៀតមានសមាសធាតុមួយដែលគេហៅថា curcumin មានសមត្ថភាពការពាររាងកាយពីការបំផ្លាញជាលិកា និងរលាកសន្លាក់ផងដែរ។

ម្នាស់
តើអ្នករងទុក្ខវេទនាពីការឈឺចាប់ដោយសារតែឧស្ម័នពុលមែនទេ? ការទទួលទានម្នាស់ជារៀងរាល់ថ្ងៃ អាចកាត់បន្ថយអាការហើមពោះ ដោយសារតែវាមានផ្ទុកអង់ស៊ីម ប្រូបាយអូទិក និងមានសមត្ថភាពជួយជំរុញដល់ការរំលាយអាហារ ដែលអាចជួយកាត់បន្ថយការឈឺចាប់ក្នុងក្រពះ។

ទំពាំងបាយជូរ
ទំពាំងបាយជូរ គឺជាផ្លែឈើធម្មជាតិដែលអាចបំបាត់ការឈឺចាប់ឆ្អឹងខ្នងយ៉ាងមានប្រសិទ្ធភាព ហើយមិនតែប៉ុណ្ណោះវាក៏អាចជួយបង្កើនលំហូរឈាមទៅកាន់រាងកាយ ហើយព្យាបាលជាលិកាដែលរងនូវការខូចខាត៕

ប្រភព៖ boldsky

មតិយោបល់