ព័ត៌មានសុខភាព

ប្រើធាតុផ្សំសាមញ្ញៗសោះ តែអាចធ្វើឲ្យអ្នកមានសម្រស់ក្មេងជាងវ័យដូចបំណង

ការស្រកទម្ងន់ភ្លាមៗ ភាពចាស់ បាត់បង់ស្រទាប់ខូឡាជែន គឺជាមូលហេតុចម្បងដែលបណ្តោលឲ្យស្បែករបស់អ្នកមានភាពយារធ្លាក់ ដូចជាមនុស្សដែលមានវ័យច្រើន។ ប៉ុន្តែកុំបារម្ភខ្លាំងពេក បើយោតាមគេហទំព័រ boldsky បានបង្ហាញថា បញ្ហាបែបនេះអាចដោះស្រាយបានដោយប្រើធាតុផ្សំងាយៗប៉ុណ្ណោះ។ ស៊ុតស គឺជាធាតុផ្សំធម្មជាតិពោរពេញទៅដោយអង់ទីអុកស៊ីដង់ ប្រូតេអ៊ីន និងវីតាមីន B6 ដែលមានប្រសិទ្ធភាពក្នុងការរឹតបន្តឹងស្បែកឡើងវិញ និងធ្វើអ្នកមានសម្រស់ក្មេងជាងវ័យ។

ធាតុផ្សំ

  • ស៊ុត ១គ្រាប់
  • ទឹកក្រូចឆ្មារ ២ស្លាបព្រាបាយ

របៀបអនុវត្ត៖
១.គោះស៊ុតមួយគ្រាប់ យកតែផ្នែកពណ៌សដាក់ចូលទៅក្នុងកូនចានមួយ។
២.បន្ថែមទឹកក្រូចឆ្មារ ២ស្លាបព្រាបាយ ហើយប្រើស្លាបព្រាវាយឲ្យរលាយចូលគ្នាក្លាយជាល្បាយសាច់មួយ។
៣.បន្ទាប់មកចាប់ផ្តើមធ្វើការម៉ាស្សាថ្នមៗនៅលើផ្ទៃមុខ ហើយទុកចោលចំនួន ១០នាទី។
៤.នៅពេលម៉ាស់នេះស្ងួតហើយ សូមប្រើទឹកក្តៅឧណ្ឌៗមកលាងសម្អាតចេញ។
៥.សូមព្យាយាមអនុវត្តជារៀងរាល់ពេលល្ងាច ក្នុងមួយសប្តាហ៍២ទៅ៣ដង ផ្ទៃមុខរបស់អ្នកនឹងមានភាពតឹងណែន ហើយត្រលប់មកក្មេងជាងវ័យដូចបំណង៕

ប្រភព៖ boldsky

មតិយោបល់