Post News Media ព័ត៌មានសុខភាព អាហារ៦ប្រភេទ ...

អាហារ៦ប្រភេទ គួរជៀសវាងមុនពេលឡើងឋានសួគ៌

តើអ្នកចង់ឲ្យការឡើងឋានសួគ៌ពោរពេញទៅដោយភាពរំជើបរំជួលខ្លាំងមែនទេ? បើដូច្នោះមែនអ្នកត្រូវតែគិតគូទៅលើរបបអាអាហារឲ្យមែនទែន ព្រោះវាដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនចំណង់ផ្លូវភេទ ហើយក៏អាចកាត់បន្ថយចំណង់ផ្លូវភេទផងដែរ។ ជាពិសេស អាហារទាំង៦ប្រភេទនេះ អ្នកគួរតែជៀសវាងទទួលទានមុនពេលឡើងឋានសួគ៌៖

សណ្តែកសៀង
សណ្តែកសៀង គឺជាផលិតផលមួយប្រភេទដែលល្អសម្រាប់សុខភាព ក៏ប៉ុន្តែវាអាចនាំឲ្យកើតមានផលមិនល្អសម្រាប់ជីវិតផ្លូវភេទរបស់បុរស។ ដោយសារតែសណ្តែកសៀងអាចកាត់បន្ថយអ័រម៉ូន testosterone ដែលធ្វើឲ្យបុរស និងនារីមិនសូវមានអារម្មណ៍ក្នុងការឡើងឋានសួគ៌។

សាច់ក្រកហតដក
អាហារមួយប្រភេទនេះពិតជាមានភាពពេញនិយមខ្លាំងបំផុតសម្រាប់មនុស្សជាច្រើននៅប៉ែកអ៊ឺរ៉ុប។ ប៉ុន្តែបើយោងតាមការស្រាវជ្រាវបានរកឃើញថា វាសម្បូរទៅដោយជាតិខ្លាញ់ឆ្អែតដែលអាចបណ្តោលឲ្យសរសៃឈាមមានការរាំងស្ទះ ជាពិសេសសរសៃឈាមនៅតំបន់ប្រដាប់បន្តពូជទាំងបុរស និងស្ត្រី។

ភេសជ្ជ:ប៉ូវកម្លាំង
កុំគិតថា ភេសជ្ជ:ប៉ូវកម្លាំង មានអត្ថប្រយោជន៍សម្រាប់ពង្រឹងដល់ថាមពលក្នុងការឡើងឋានសួរឲ្យសោះ តាមវាមានផ្ទុកសារធាតុគីមីម្យ៉ាងដែលហៅថា quinine អាចកាត់បន្ថយអ័រម៉ូន testosterone កាត់បន្ថយចំនួនមេជីវិតឈ្មោលរបស់បុរស។

លើសពីនេះទៅទៀត ភេសជ្ជ:ប៉ូវកម្លាំងមិនល្អសម្រាប់សុខភាពនោះទេ ព្រោះវាអាចបង្កើនបរិមាណនៃជាតិស្ករ ជាតិកាហ្វេអ៊ីន និងសារធាតុគីមីមួយចំនួនទៀត។

ដំឡូងបារាំង
ដំឡូងបារាំង មិនមែនជាជម្រើសដ៏ល្អសម្រាប់ការឡើងឋានសួគ៌នោះទេ ដោយសារតែវាសម្បូរខ្លាញ់ដែលមានឥទ្ធិពលអវិជ្ជមានដល់កម្រិតអ័រម៉ូន testosterone និងចរន្តឈាមនៅក្នុងសាច់ដុំ។

ការទទួលទានដំឡូងចៀនកាន់តែច្រើន មិនល្អសម្រាប់បេះដូង និងកាត់បន្ថយការឡើងរឹងនឹងអាអូនតូចចំពោះបុរស។

អាហារកំប៉ុង
អាហារប្រភេទនេះ ត្រូវបានគេចាត់ទុកថាជាផលិតផលដែលទប់ស្តាត់ចំណង់ផ្លូវភេទ ព្រោះវាមានផ្ទុកអំបិលច្រើន និងសារធាតុអាលុយមីញ៉ូម ដែលបណ្តោលឲ្យមានបញ្ហាសុខភាពផ្លូវភេទជាច្រើន។

ជាតិអាល់កុល
តើអ្នកដឹងទេថា ជាតិអាល់កុលអាចរារាំងសកម្មភាពអ័រម៉ូនផ្លូវភេទបុរស? ការទទួលទានគ្រឿងស្រវឹងមានដែនកំណត់មិនមែនជាបញ្ហាអ្វីនោះទេ ក៏ប៉ុន្តែប្រសិនបើអ្នកទទួលទានលើសកម្រិតមិនត្រឹមតែប៉ះពាល់ដល់សុខភាពនោះទេ ថែមទាំងធ្វើឲ្យលំបាកឈានដល់ចំណុចកំពូល និងសុវត្ថិភាពនៃការឡើងឋានសួគ៌ថែមទៀត៕

ប្រភព៖ soha

Loading...