ព័ត៌មានសុខភាព

ការស្រាវជ្រាវថ្មី៖ ផឹកស្រាសូម្បីតែមួយថ្ងៃមួយកែវ ក៏ប្រឈមហានិភ័យនៃជំងឺមហារីកដែរ!

បើយោងតាមការស្រាវជ្រាវថ្មីមួយពីសាកលវិទ្យាល័យ American Clinic Oncology បានឲ្យដឹងថា ការទទួលទានស្រាបៀរ និងគ្រឿងស្រវឹងផ្សេងទៀត អាចប្រឈមហានិភ័យនៃជំងឺមហារីកមួយចំនួន។ ជាពិសេស មហារីកមាត់ ក្រពះ បំពង់អាហារ បំពង់ក ថ្លើម និងពោះវៀនធំ។ មិនតែប៉ុណ្ណោះ វាអាចបង្កើនហានិភ័យនៃជំងឺមហារីកសុដន់ចំពោះមនុស្សស្រីផងដែរ។

ទោះបីជាមានហានិភ័យនៃជំងឺមហារីកកម្រិតខ្ពស់ ចំពោះអ្នកដែលលើសទម្ងន់ ប៉ុន្តែការទទួលទានគ្រឿងស្រវឹងតិចតួចក៏បង្កគ្រោះថ្នាក់ដែរ។ ព្រោះនៅក្នុងស្រាបៀរបរិមាណ ៣៥៤,៩មីលីលីត្រ ហើយស្រា ១៤៧,៩មីលីលីត្រ មានផ្ទុកជាតិអាល់កុលប្រហែលជា ១៤ក្រោម។

អ្នកស្រាវជ្រាវបាននិយាយថា ជាតិអាល់កុលមានទំនាក់ទំនងដោយផ្ទាល់ជាមួយនឹងជាលិកាមាត់ និងបំពង់រំលាយអាហារ ដូច្នេះអ្នកដែលទទួលទានគ្រឿងស្រវឹងត្រូវប្រឈមនឹងហានិភ័យនៃជំងឺមហារីកមាត់ ព្រមទាំងបំពង់រំលាយអាហារខ្ពស់ជាងអ្នកជក់បារីទៅទៀត។

ការស្រាវជ្រាវមួយដែលចុះផ្សាយកាលពីឆ្នាំ ២០១៧ ក៏បានរកឃើញដែរថា ជាតិអាល់កុលអាចប៉ះពាល់ដល់រាងកាយ ហើយនៅពេលដែលរាងកាយធ្វើការរំលាយ ជាតិអាល់កុលនឹងផលិតសារធាតុគីមួយមួយហៅថា Acetaldehyde។ សារធាតុគីមីនេះ អាចរំខានដល់ DNA ដែលបង្កើនហានិភ័យនៃការផ្លាស់ប្តូរហ្សែន។ អ្នកស្រាវជ្រាវក៏បាននិយាយផងដែរថា ការទទួលទានស្រា គឺជាមូលហេតុនៃការរលាក ដែលបង្កើនហានិភ័យនៃជំងឺមហារីក។

ដូច្នេះហើយ អ្នកជំនាញបានផ្តល់អនុសាសន៍ថា ប្រសិនបើអ្នកចង់គេចផុតពីហានិភ័យនៃជំងឺមហារីក គួរតែឈប់ទទួលទានស្រា ឬក៏ស្រាបៀរផ្សេងៗ៕

ប្រភព៖ soha

មតិយោបល់