Post News Media ព័ត៌មានសុខភាព កំហុស៤យ៉ាង ដែ...

កំហុស៤យ៉ាង ដែលអ្នកម្តាយភាគច្រើនប្រព្រឹត្តចំពោះកូនស្ទើររាល់ថ្ងៃ!

ដោយសារតែចង់ឃើញកូនរបស់ខ្លួនមានសុខភាពល្អ ហើយឆាប់រីកធំធាត់ទាំងរាងកាយ នឹងប្រាជ្ញាស្មារតី អ្នកម្តាយគ្រប់រូបតែងតែព្យាយាមផ្តល់អាហារដែលសម្បូរសារធាតុចិញ្ចឹមច្រើនបំផុតដល់កូនរបស់ខ្លួន។ ក៏ប៉ុន្តែពួកគេប្រហែលជាមិនទាន់ដឹងថា ការបន្ថែមសារធាតុចិញ្ចឹមច្រើនពេក អាចបង្កឲ្យមានផលប៉ះពាល់ដល់សុខភាពកូននោះទេ។

បើយោងតាមគេហទំព័រ soha បានបង្ហាញថា បើទោះបីជារាងកាយកុមារត្រូវការសារធាតុចិញ្ចឹមចាំបាច់ក៏ពិតមែន ប៉ុន្តែការផ្តល់ច្រើនពេកអាចនាំទុក្ខទោសដល់សុខភាពកុមារទៅវិញ។ ខាងក្រោមនេះ គឺជាប្រភេទអាហារមួយចំនួន ដែលអ្នកម្តាយគួរតែប្រុងប្រយ័ត្ននៅពេលផ្តល់ឲ្យកូន៖

១.បន្ថែមទឹកត្រី ឬអំបិលទៅក្នុងអាហារក្មេងក្រោមអាយុ១ឆ្នាំ
ចំពោះទារកដែលមានអាយុមិនលើលពី១ឆ្នាំ អ្នកពុំគួរបន្ថែមទឹកត្រី ឬអំបិលច្រើនពេកនោះទេ ព្រោះមុខងារតម្រងនោមរបស់ពួកគេនៅទន់ខ្សោយ ហើយអាចទទួលជាតិប្រៃបានត្រឹមតែ ១ក្រាមក្នុងមួយថ្ងៃប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត អ្នកក៏មិនគួរបន្ថែមស្ករទៅក្នុងអាហារដែរ ព្រោះការទទួលទានស្ករច្រើនអាចនាំឲ្យពួកគេធាត់។

២.ឲ្យកុមារទទួលទានជាតិកាល់ស្យូមច្រើនពេក
មនុស្សភាគច្រើនយល់ថា ការញ៉ាំមបង្គាអាចផ្តល់ជាតិកាល់ស្យូមគ្រប់គ្រាន់តាមតម្រូវការរបស់កុមារ។ ក៏ប៉ុន្តែការផ្តល់អាហារបំប៉ន់ក៏មានដែនកំណត់ទៅតាមអាយុរបស់កុមារដែរ បើពុំដូច្នោះទេ ពួកគេអាចជួបបញ្ហារំលាយអាហារ ទល់លាមក លើសទម្ងន់ ឬធាត់។ ប្រសិនបើអ្នកចង់ផ្តល់ជាតិកាល់ស្យូមដល់កូនៗតាមរយ:ការញ៉ាំបង្គា គួរតែជ្រើនបង្គាតូចៗ ហើយកុំឲ្យពួកគេញ៉ាំមច្រើនពេក។

៣.បណ្តោលឲ្យកូនបរិភោគសាច់អាំង ឬដុត
នៅពេលដែលអ្នកអាំងសាច់ស្រកខ្លាញ់ ពិតជាមានក្លិនឈ្ងុយគួរឲ្យចង់ញ៉ាំខ្លាំងណាស់។ ក៏ប៉ុន្តែត្រូវចាំថា សាច់អាំង ឬដុត មានផ្ទុកសារធាតុកាបូនដែលអាចបណ្តោលឲ្យកើតជំងឺមហារីក ប្រសិនបើទទួលទានច្រើនពេក។ យកល្អ ក្នុងមួយខែអ្នកគួរតែឲ្យកូនញ៉ាំតែ ១ទៅ២ ដង គឺគ្រប់គ្រាន់ហើយ។

៤.ឲ្យកូនផឹកទឹកដោះគោ ដោយមិនបានញ៉ាំអាហារពេលព្រឹក
នៅពេលព្រឹកកុមារមួយចំនួនតែងតែញ៉ាំទឹកដោះគោមួយកែវ ដោយមិនបានញ៉ាំអ្វីសោះមុននឹងទៅសាលា។ នេះហើយជាមូលហេតុដែលធ្វើឲ្យពួកគេស្រេកឃ្លាន ព្រោះប្រសិនបើពួកគេផឹកទឹកដោះគោតែមួយមុខមិនយូរទេក្រពះនឹងរំលាយអស់ នាំឲ្យរាងកាយពិបាកស្រូបយកប្រូតេអ៊ីននៅក្នុងទឹកដោះគោ។

ដូច្នេះ មុនឹងផឹកទឹកដោះគោ អ្នកគួរតែឲ្យកូនទទួលទានអាហារជាមុនសិន ដើម្បីបង្ការកុំឲ្យពួកគេឆាប់ឃ្លាន និងជួយឲ្យរាងកាយមានឱកាសស្រូបយកប្រូតេអ៊ីនបានច្រើន៕

Loading...