Post News Media ព័ត៌មានសុខភាព ៣កន្លែង ហាមទុ...

៣កន្លែង ហាមទុកទូរសព្ទឲ្យសោះបើមិនចង់មានគ្រោះថ្នាក់!

ទូសព្ទ គឺជាឧបករណ៍អេឡិចត្រូនិចមួយដែលគេប្រើប្រាស់សម្រាប់ធ្វើការទំនាក់ទំនងគ្នាតាមរយ:ការនិយាយ និងផ្ញើរសារ ផ្សេងៗ។ បច្ចុប្បន្ននេះ ចំនួនអ្នកប្រើប្រាស់ទូរសព្ទដៃមានការកើនឡើងជាច្រើននៅទូទាំងពិភពលោក រហូតដល់អ្នកខ្លះប្រើ២ទៅ៣គ្រឿងក៏មានដែរ។

តែទន្ទឹមនឹងនេះផងដែរ ទូរសព្ទក៏ផ្តល់នូវផលអវិជ្ជមានចំពោះសុខភាពវិញផងដែរ ប្រសិនបើអ្នកប្រើប្រាស់មិនបានត្រឹមត្រូវ។ បើយោងតាមគេហទំព័រ Brightside បានបង្ហាញថា ការទុកទូរសព្ទនៅកន្លែងផ្សេងៗនៃរាងកាយ អាចបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាព។ ហេតុនេះអ្នកគួរតែមានការប្រុងប្រយ័ត្ន ហើយគួរតែគេចចេញឲ្យឆ្ងាយពីទម្លាប់ដូចខាងក្រោមនេះ៖

១.ដាក់ទូរសព្ទក្នុងអាវទ្រនាប់
ការដាក់ទូរសព្ទក្នុងអាវទ្រនាប់ គឺជាទម្លាប់អាក្រក់មួយដែលមនុស្សមួយចំនួនតែងតែចូលចិត្តធ្វើ។ ក៏ប៉ុន្តែបើយោងតាមអ្នកវិទ្យាសាស្ត្រមួយចំនួនបានអះអាងថា ការដាក់ទូរសព្ទត្រង់កន្លែងនេះ អាចបង្កើហានិភ័យនៃជំងឺមហារីកសុដន់ ដោយសារតែរលកវិទ្យុសកម្មដែលភាយចេញពីទូសព្ទដៃ។ ម្យ៉ាងវិញទៀត អ្នកដែលមានទម្លាប់ដាក់ទូរសព្ទដៃក្នុងហោប៉ៅអាវ ក៏ប្រឈមនឹងហានិភ័យនៃជំងឺបេះដូងដែរ មិនថាមនុស្សប្រុស ឬក៏ស្រីឡើយ។

២.ដាក់ទូរសព្ទហោប៉ៅខោ
បុរសស្ទើរតែ ១០០ភាគរយចូលចិត្តដាក់ទូរសព្ទនៅក្នុងហោប៉ៅខោខាងមុខ ព្រោះយល់ថាងាយស្រួលក្នុងការយកចេញចូលពេលត្រូវការប្រើប្រាស់ម្តងៗ ប៉ុន្តែទម្លាប់មួយនេះមិនមានសុវត្ថិភាពចំពោះសុខភាពឡើយ។ បើយោងតាមការសិក្សាជាច្រើនបានបង្ហាញថា ជាតិវិទ្យុសកម្មអេឡិចត្រូម៉ាញេទិកនៃទូរសព្ទដៃ អាចបង្កផលប៉ះពាល់ដល់គុណភាព និងបរិមាណមេជីវិតឈ្មោល។ ដូច្នេះ ការដាក់ទូរសព្ទនៅក្នុងហោប៉ោខោកាន់តែយូរកាន់តែមានគ្រោះថ្នាក់។

៣.ដាក់ទូរសព្ទក្នុងហោប៉ៅក្រោយ
ថ្វីបើកន្លែងមួយនេះមានសុវត្ថិភាពជាងការដាក់ទូរសព្ទនៅក្នុងហោប៉ៅមុខក៏ពិតមែន ប៉ុន្តែវាក៏នៅតែមានគ្រោះថ្នាក់។ តើជារឿយៗ អ្នកមានអារម្មណ៍ឈឺចាប់ក្នុងពោះ និងជើងដែរឬទេ? នេះគឺជាផលវិបាកមួយដែលបណ្តោលមកពីការដាក់ទូរសព្ទនៅក្នុងហោប៉ៅក្រោយ។

យកល្អ អ្នកគួរតែបំភ្លេចទម្លាប់ទាំងនេះចោលទៅ ហើយគួរតែដាក់ទូរសព្ទនៅក្នុងកាបូបស្ពាយវិញមានសុវត្ថិភាពជាង។ មួយវិញទៀត នៅពេលគេងអ្នកគួរតែដាក់ទូរសព្ទនៅឲ្យឆ្ងាយពីខ្លួនបន្តិចដើម្បីជៀសផុតពីផលប៉ះពាល់ដោយសារតែហានិភ័យផ្សេងៗចំពោះសុខភាព៕

ប្រភព៖ brightside

Loading...