ព័ត៌មានសុខភាព

ស្មានមិនដល់សោះ! ពណ៌អាចម៍ត្រចៀក អាចបង្ហាញពីបញ្ហាសុខភាព

គ្រាន់តែលឺថា អាចម៍ត្រចៀក គ្មាននរណាម្នាក់ចូលចិត្តឡើយ ក៏ប៉ុន្តែវាតែងតែកើតមានចំពោះមនុស្សគ្រប់រូប ដោយសារតែការប្រមូលផ្តុំនៃកម្ទេចកម្ទីផ្សេងៗនៅក្នុងរន្ធត្រចៀក។ ទោះជាយ៉ាងណាអាចម៍ត្រចៀកក៏មានសារ:សំខាន់ដែរ ព្រោះវាអាចជួយការពាររលកសំលេង សត្វល្អិត ធូលីដី និងបាក់តេរី… ចូលទៅក្នុងត្រចៀក។ មិនតែប៉ុណ្ណោះ អាចម៍ត្រចៀកអាចបង្ហាពីបញ្ហាមិនប្រក្រតីមួយចំនួននៃសុខភាព តាមរយ:ពណ៌របស់វា។

ពណ៌លឿង
ប្រសិនបើអ្នកសង្កេតឃើញអាចម៍ត្រចៀក មានពណ៌លឿង សើម ហើយស្អិតតិចៗ មានន័យថារាងកាយកំពុងតែមានសុខភាពល្អ ហើយត្រចៀកក៏មិនមានការឆ្លងមេរោគអ្វីដែរ។

ពណ៌ប្រផេះ
ប្រសិនបើអាចម៍ត្រចៀក របស់អ្នកមានពណ៌ប្រផេះ ស្ងួត ផុយៗ អាចបង្ហាញថា អ្នកកំពុងតែមានអាការរមាស់ស្បែក ឬជំងឺត្រអក។

ពណ៌លឿងស្លេក
អាចម៍ត្រចៀក ដែលមានពណ៌លឿងស្លេក គឺជារឿងធម្មតាទេសម្រាប់កុមារអាយុក្រោម ៨ឆ្នាំ។ ក៏ប៉ុន្តែប្រសិនបើមនុស្សពេញវ័យវិញ អាចជាសញ្ញានៃកង្វះវីតាមីន B តិចតួច។

ពណ៌ត្នោតក្រម៉ៅ
ប្រសិនបើត្រចៀកមានពណ៌ត្នោតក្រម៉ៅ ហើយស្អិត អាចកើតឡើងដោយសារតែរាងកាយបែកញើសច្រើន។ ក៏ប៉ុន្តែអ្នកត្រូវមានការប្រុងប្រយ័ត្នចំពោះជំងឺលើសឈាម ឬកូលេស្តេរ៉ុល។

អាចម៍ត្រចៀកមានលាយឈាម
ប្រសិនបើអ្នកសម្គាល់ឃើញថា មានឈាមលាយនៅក្នុងអាចម៍ត្រចៀក វាអាចជាសញ្ញាខូចខាតនៃក្រដាសត្រចៀក ឬការឆ្លងរោគក្នុងត្រចៀក៕

មតិយោបល់