Post News Media ព័ត៌មានសុខភាព ពេលគេងកុំជិតស...

ពេលគេងកុំជិតស្និតជាមួយទូរសព្ទខ្លាំងពេក ប្រយ័ត្នដុះដុំសាច់ក្នុងខួរក្បាល និងត្រចៀក

ទម្លាប់នៃការគេងដាក់ទូរសព្ទក្បែរខ្លួន ឬលេងទូរសព្ទច្រើនពេក អាចកើតមានដុំសាច់នៅក្នុងខួរក្បាល និងត្រចៀក។ នេះហើយជាមូលហេតុដែល នាយកដ្ឋានសុខាភិបាលនៅរដ្ឋកាលីហ្វ័រញ៉ា បានចេញសេក្តីណែនាំមួយចំនួន ដើម្បីជួយកាត់បន្ថយផលប៉ះពាល់នៃវិទ្យុសកម្មពីទូរសព្ទដៃ។

បើយោងតាមអ្នកជំនាញបានផ្តល់អនុសាសន៍ថា ការគេងដាក់ទូរសព្ទដៃនៅក្រោមខ្នើយ ឬក្បែរគ្រែគេង គឺជាទម្លាប់អាក្រក់បំផុតរបស់មនុស្សជាច្រើននាពេលបច្ចុប្បន្ននេះ។

ទោះជាយ៉ាងណាការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ទម្លាប់បែបនេះ រួមទាំងការប្រើប្រាស់ទូរសព្ទដៃហួសប្រមាណ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងការបង្កើតដុំសាច់នៅក្នុងខួរក្បាល និងត្រចៀក។

លោកវេជ្ជបណ្ឌិត Devra Davis បាននិយាយថា ក្មេងៗទំនងជារងនូវផលប៉ះពាល់ដោយរលកវិទ្យុកសកម្មពីទូរសព្ទដៃជាងមនុស្សពេញវ័យ ព្រោះវិទ្យុសកម្មអាចប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាលរបស់កុមារ។

សម្រាប់មនុស្សពេញវ័យ ដើម្បីទប់ស្តាត់ដុំសាច់មហារីកនៅក្នុងខួរក្បាល និងត្រចៀក គួរតែប្រើកាស ឬបើកសំលេង នៅពេលនិយាយគ្នា ព្រោះនេះជាពេលដ៏មានគ្រោះថ្នាក់បំផុត។ លើសពីនេះទៅទៀត វិទ្យុសកម្មមានកម្រិតខ្ពស់នៅពេលអ្នកផ្ញើរ និងទទួលសារ។

ក្រុមអ្នកជំនាញបានណែនាំឲ្យមនុស្សផ្លាស់ប្តូរទម្លាប់នៃការដាក់ទូរសព្ទដៃនៅក្នុងហោប៉ៅ ទៅក្នុងកាបូបស្ពាយ ឬនៅលើតុខណ:កំពុងធ្វើការ។ ជាពិសេសស្រាប់សុភាពបុរស ព្រោះវិទ្យុសកម្មពីទូរសព្ទដៃអាចកាត់បន្ថយមេជីវិតឈ្មោលដែលបណ្តោលឲ្យគ្មានកូន។

នៅពេលគេងសូមដាក់ទូរសព្ទដៃនៅលើតុ ទូ លើឥដ្ឋ ឲ្យឆ្ងាយពីគ្រែគេងបន្តិច ឬបិទទូសព្ទតែម្តងកាន់តែប្រសើរ។ គួរបញ្ជាក់ផងដែរថា កាលពីសប្តាហ៍មុន ប្រទេសបារាំងបានចេញផ្សាយបម្រាមការប្រើប្រាស់ទូសព្ទដៃចំពោះក្មេងដែលរៀននៅបឋមសិក្សា និងអនុវិទ្យាល័យ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដល់សុខភាពកុមារ៕

ប្រភព៖ dailymail

Loading...