Post News Media ព័ត៌មានសុខភាព អាហារ៤ប្រភេទជ...

អាហារ៤ប្រភេទជួយឲ្យស្ត្រីពពោះមានសុខភាពល្អ និងជំរុញដល់ការលូតលាស់ទារក

នៅពេលពពោះ ស្ត្រីត្រូវការញ៉ាំអាហារឲ្យបានច្រើនជាងមុនដើម្បីបំពេញតម្រូវការមនុស្សពីរនាក់ និងថែរក្សារាងកាយឲ្យមានសុខភាពល្អ។ ប៉ុន្តែទន្ទឹមនឹងនេះអ្នកមិនគួរចេះតែទទួលទាននោះទេ គឺត្រូវជ្រើសអាហារណាដែលសម្បូរជីវជាតិដូចជា ប្រូតេអ៊ីន អាហារគ្មានខ្លាញ់ និងបន្លែឲ្យបានច្រើន។ ក្រៅពីនេះអ្នកគួរតែជៀសវាងកាឡូរី និងអាហារដែលមានសារធាតុចញ្ចឹមទាបដូចជា ទឹកក្រូចសូដា បង្អែម និងអាហារកែច្នៃ។

ខាងក្រោមនេះ គឺជាអាហារ៤ប្រភេទដែលស្ត្រីពពោះគួរតែទទួលទានរាល់ថ្ងៃ៖

ស៊ុត
ស៊ុត គឺជាប្រភពនៃប្រូតេអ៊ីនដ៏សម្បូរបែប និងមានផ្ទុកកាឡូរីតិចជាង ៩០កាឡូរី។ ជាពិសេសវាមានផ្ទុកសារធាតុ choline ដែលអាចជួយដល់ការអភិវឌ្ឍខួរក្បាលរបស់ទារក និងការលូតលាស់។ ប៉ុន្តែអ្នកត្រូវចាំថា ស៊ុតដែលផ្តល់ប្រូតេអ៊ីនខ្ពស់បំផុត ហើយមានសុវត្ថិភាពចំពោះស្ត្រីពពោះ គឺស៊ុតស្ងោរ។

ទឹកដោះគោយ៉ាអួ
ទឹកដោះគោយ៉ាងអួ គឺជាប្រភពនៃកាល់ស្យូម និងប្រូតេអ៊ីនដ៏សម្បូរបែបបំផុត។ ជាពិសេសវាមានផ្ទុកសារធាតុ ប្រូបាយអូទិក ដែលអាចជួយទប់ស្តាត់ការឆ្លងមេរោគផ្សិតក្នុងអំឡុងពេលពពោះ។

ត្រីសាម៉ុន
ត្រីសាម៉ុន មានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា-៣ ខ្ពស់ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍនៃភ្នែក និងខួរក្បាលរបស់ទារក។ លើសពីនេះទៅទៀតវាអាចជួយកាត់បន្ថយហានិភ័យនៃជំងឺធ្លាក់ទឹកចិត្តអំឡុងពេលពពោះផងដែរ។

បន្លែពណ៌បៃតង
បន្លែពណ៌បៃតង គឺជាអាហារដែលស្ត្រីគ្រប់រូបខ្វះពុំបានក្នុងអំឡុងពេលពពោះ ព្រោះវាមានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនដែលល្អបំផុតសម្រាប់សុខភាពម្តាយ និងទារក។ អ្វីដែលស្ត្រីពពោះគួរតែញ៉ាំនោះគឺ ស្ពៃខ្មៅ ផ្តាខាត់ណាពណ៌ខៀវ ព្រមទាំងបន្លែពណ៌បៃតងជាច្រើនទៀត៕

ប្រភព៖ pregnancyvideo

Loading...