ព័ត៌មានសុខភាព

គ្រឿងទេស៣យ៉ាង អាចឃាត់ឈាមភ្លាមៗពេលត្រូវរបួសដាច់សាច់

ការត្រូវរបួសដាច់រលាត់ស្បែក ជៀសមិនផុតពីការហូរឈាមនោះទេ គ្រាន់តែរបួសខ្លះអាចហូរឈាមច្រើន ឬតិច អាស្រ័យទៅលើទីតាំង និងសុខភាពរបស់បុគ្គលម្នាក់ៗ។

ការបាត់បង់ឈាមកម្រិតល្មមអាចបណ្តោមានអារម្មណ៍ស្រវាំងភ្នែក វិលមុខ ចង់ក្អួត ហើយមានអ្នកខ្លះអាចដួលសន្លប់ដោយសារតែការភ័យខ្លាច។ តែការហូរឈាមក៏មានអត្ថប្រយោជន៍ក្នុងការលាងសម្អាតមុខរបួសពីខាងក្នុងផងដែរ។ មនុស្សម្នាក់ៗមិនអាចដឹងពីស្ថានភាពធ្ងន់ធ្ងរនៃបរិមាណឈាមដែលហូរចេញពីមុខរបួសនោះទេ ហើយការត្រូវរបួសផ្នែកលើក្បាល មុខ មាត់ អាចហូរឈាមច្រើនជាងគេ ព្រោះវាជាតំបន់ដែលប្រជុំទៅដោយសរសៃប្រសាទជាច្រើន។

តែទោះជាយ៉ាងណាការហូរឈាមដោយសារតែត្រូវរបួសមិនសូវធ្ងន់ធ្ងរអាចឃាត់បានភ្លាមៗ ដោយប្រើប្រាស់វិធីសាស្ត្រធម្មជាតិដូចខាងក្រោម៖

រមៀត
គ្រប់គ្នាប្រហែលជាដឹងពីលក្ខណ:សម្បត្តិនៃរមៀតហើយ នៅពេលដែលប្រើនៅលើមុខរបួសវានឹងជួយបង្កឈាម និងការពារការឆ្លងមេរោគភ្លាមៗ។

អ្នកគ្រាន់តែលាបម្សៅរមៀត ទៅលើមុខរបួសដែលកំពុងតែហូរឈាម តែប្រើតិច ឬក៏ច្រើនអាស្រ័យទៅលើទំហំនៃមុខរបួស ហើយទុករយ:ពេលប្រហែលជា ២ ទៅ៣នាទី ទើបជូតសម្អាតចេញ។

ម្រេចខ្មៅ
ម្រេចខ្មៅ មានប្រសិទ្ធភាពមិនត្រឹមតែបញ្ឈប់ការហូរឈាមភ្លាមៗនោះទេ វាថែមទាំងអាចជួយបំបាត់ការឈឺចាប់លើមុខរបួសថែមទៀត។

អ្នកត្រូវជូតមុខរបួសឲ្យស្អាត រួចលាបម្សៅម្រេចពីលើតំបន់ដែលហូរឈាម។ ប្រសិនបើអ្នកមិនអាចទ្រាំនឹងការឈឺចាប់បានទេ អាចលាងសម្អាតចេញ ប៉ុន្តែម្រេចត្រូវបានគេទទួលស្គាល់ថា អាចជួយផ្សះមុខរបួសឲ្យឆាប់ជាសះស្បើយលឿនបំផុត។

ស្ករស
កុំគិតថាស្ករសគ្រាន់តែជាគ្រឿងទេសដែលគេប្រើសម្រាប់បន្ថែមនៅក្នុងអាហារ ហើយគ្មានប្រយោជន៍អ្វីផ្សេងឲ្យសោះ។ តាមពិតវាមានលក្ខណ:សម្បត្តិជួយជំរុញឲ្យឈាមនៅមុខរបួសកកយ៉ាងឆាប់រហ័ស ដែលធ្វើឲ្យឈាមឈប់ហូរចេញមក។

ប្រើស្ករស មួយស្លាបព្រាកាហ្វេទៅពូនពីលើតំបន់ដែលរងរបួស មិនយូរប៉ុន្មានឈាមនឹងឈប់ហូរឈាមភ្លាមៗ។

ចំណាំ៖ វិធីធម្មជាតិទាំង៣យ៉ាងនេះអាចអនុវត្តបានតែរបួសធម្មតាតែប៉ុណ្ណោះ ប្រសិនបើរបួសរបស់អ្នកដាច់រហែកមានលក្ខណ:ធ្ងន់ធ្ងរត្រូវប្រញាប់ទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការដេរឃាត់ឈាមភ្លាមៗ៕

ប្រភព៖ boldsky

មតិយោបល់