Post News Media ព័ត៌មានសុខភាព អត្ថប្រយោជន៍ន...

អត្ថប្រយោជន៍នៃការដាក់ទារកទាំងអាក្រាតកាយ នៅលើដើមទ្រូងម្តាយ

គ្រប់គ្នាមានធ្លាប់ឆ្ងល់ទេ ហេតុអ្វីបានជាគ្រូពេទ្យតែងតែដាក់ទារកនៅលើទ្រូងម្តាយបន្ទាប់ពីកើតមកភ្លាម? ការដាក់ទារកទាំងអាក្រាតកាយនៅលើដើមទ្រូង មិនចំពោះតែអ្នកម្តាយដែលសម្រាលកូនដោយធម្មជាតិ ឬវះកាត់នោះទេ សុទ្ធតែផ្តល់អត្ថប្រយោជន៍ទាំងអស់។ តាមការស្រាវជ្រាវដែលចំណាយពេលអស់ជាង ៤០ឆ្នាំបានបង្ហាញថា ការដាក់ទារកនៅលើដើមទ្រូងម្តាយដោយផ្ទាល់ក្នុងខែដំបូងនៃជីវិត អាចផ្តល់ប្រយោជន៍មិននឹកស្មានដល់ទាំងម្តាយ និងកូន។

អត្ថប្រយោជន៍សម្រាប់ទារក

  • ជួយឲ្យទារកមានភាពកក់ក្តៅ
  • ជួយឲ្យទារកនៅមានភាពស្ងប់ស្ងាត់ កាត់បន្ថយការយំ និងភាពតានតឹង
  • ជួយគ្រប់គ្រង់សីតុណ្ហភាពនៅក្នុងរាងកាយបានល្អ
  • បង្កើនល្បឿនក្នុងការអភិវឌ្ឍខួរក្បាល
  • បង្កើនគុណភាពនៃការគេង
  • ពង្រឹងប្រព័ន្ធភាពស៊ាំ
  • ជម្រុញដល់ការរំលាយអាហារ និងឡើងទម្ងន់
  • ចង្វាក់បេះដូង និងការដកដង្ហើម មានស្ថិរភាព
  • ជំរុញឲ្យមានឥរិយាបទងាយស្រួលក្នុងការបៅដោះម្តាយ

អត្ថប្រយោជន៍សម្រាប់អ្នកម្តាយ

  • បង្កើនការផលិតទឹកដោះ
  • ជួយឲ្យឆាប់មានសុខភាពល្អឡើងវិញ បន្ទាប់ពីសម្រាល
  • លើកកម្ពស់ដល់សុខមាលភាពផ្លូវចិត្ត

ទាំងអស់នេះហើយ គឺជាអត្ថប្រយោជន៍លើសពីការស្មាន ដែលបានមកពីការដាក់ទារកនៅលើដើមទ្រូងម្តាយទាំងអាក្រាតកាយដោយផ្ទាល់ ដូច្នេះអ្នកមិនចាំបាច់ងឿងឆ្ងល់ទៀតទេ៕

ប្រភព៖ pregnancyvideo

Loading...