Post News Media ព័ត៌មានសុខភាព អាហារឆ្ងាញ់ៗ ...

អាហារឆ្ងាញ់ៗ ៣ប្រភេទអាចធ្វើឲ្យអ្នកឈឺបើញ៉ាំមិនត្រឹមត្រូវ

ដើម្បីការលូតលាស់ និងមានជីវិតរស់នៅបានយូរអង្វែង រាងកាយត្រូវការស្រូបយកសារធាតុចិញ្ចឹមពីអាហាររៀងរាល់ថ្ងៃ។ ប៉ុន្តែទន្ទឹមនឹងការទទួលបានអត្ថប្រយោជន៍ពីអាហារ អ្នកក៏គួរតែមានការប្រុងប្រយ័ត្នផងដែរ ព្រោះអាហារមួយចំនួនអាចបង្កឲ្យអន្តរាយដល់សុខភាព ប្រសិនបើអ្នកទទួលទានមិនបានត្រឹមត្រូវ។ ខាងក្រោមនេះ គឺជាប្រភេទអាហារដែលអ្នកគួរតែទទួលទានដោយយកចិត្តទុកដាក់បំផុត៖

១.ស៊ុត
ស៊ុត គឺជាអាហារពេលព្រឹកដ៏ពេញនិយមខ្លាំងបំផុត ហើយផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់សុខភាព។ ក៏ប៉ុន្តែស៊ុតពោរពេញទៅដោយបាក់តេរីដែលគ្រប់ដណ្តប់នៅលើសំបក ហើយអាចឆ្លងទៅក្នុងខ្លួនមនុស្សបានយ៉ាងងាយ ប្រសិនបើទទួលទានទាំងឆៅ ឬចម្អិនមិនបានល្អ។ ដូច្នេះ មុននឹងទទួលទានស៊ុតអ្នកគួរចម្អិនឲ្យបានត្រឹមត្រូវ ហើយការរក្សាស៊ុតក្នុងទូរទឹកកក៏ជាគំនិតល្អដើម្បីជៀសផុតពីការឆ្លងមេរោគដែរ។

២.សាច់
មិនថាសាច់មាន់ សាច់គោ ឬសាច់ជ្រូក មានផ្ទុកបាក់តេរីមួយចំនួន ដែលអាចបណ្តោលឲ្យខូចគុណភាពយ៉ាងឆាប់រហ័ស ប្រសិនបើអ្នករក្សាទុកមិនបានត្រឹមត្រូវ។ ជាពិសេសការទទួលទានសាច់ឆៅ ឬចម្អិនមិនបានឆ្អិនល្អអាចបង្កឲ្យមានតេញ៉ាក្នុងរាងកាយ ឬបង្កឲ្យមានជំងឺផ្សេងៗ។ វិធីល្អ អ្នកគួរតែធ្វើការសម្អាតឲ្យបានហ្មត់ចត់ និងចម្អិនឲ្យបានត្រឹមត្រូវមុននឹងបរិភោគ។

៣.អយស្ទ័រ
អយស្ទ័រ ត្រូវបានគេទទួលស្គាល់ថា ជាឱសថប៉ូវកម្លាំងសម្រាប់អ្នកដែលចង់រឿងលើគ្រែ។ តែទោះជាយ៉ាងណា អយស្ទ័រ មិនប្រាដកថារស់នៅកន្លែងស្អាតនោះទេ ហើយអាចមានវត្តមានមេរោគជាច្រើនដែលនៅក្នុងវា។ ជាពិសេសមេរោគ norovirus ដែលអាចបណ្តោលឲ្យអ្នកក្អួត និងរាគ ប្រសិនបើញ៉ាំទាំងឆៅ។ ដើម្បីគេចផុតពីហានិភ័យផ្សេងៗ អ្នកគួរតែចម្អិនឲ្យបានឆ្អិនល្អជាមុនសិន មុននឹងបរិភោគ៕

ប្រភព៖ boldsky

Loading...