Post News Media ព័ត៌មានសុខភាព ប្រយ័ត្ន! លេប...

ប្រយ័ត្ន! លេបថ្នាំងងុយគេងច្រើនពេកអាចប្រឈមនឹងគ្រោះថ្នាក់

បើយោងតាមស្ថិតិបានបង្ហាញថា តួលេខនៃអ្នកកើតជំងឺគេងមិនលក់រ៉ាំរ៉ៃកំពុងតែមានការកើនឡើងយ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ។ មូលហេតុចម្បងដែលធ្វើឲ្យកើតមានជំងឺគេងមិនលក់ គឺបញ្ហាស្ត្រេសក្នុងជីវិតប្រចាំថ្ងៃ ជាពិសេសអ្នកដែលអង្គុយធ្វើការក្នុងការិយាល័យ ឬសិក្សានុសិស្សតែម្តង។

ដើម្បីជំនេះបញ្ហាគេងមិនលក់ មនុស្សជាច្រើនតែងតែប្រើប្រាស់ថ្នាំងងុយគេង ក៏ប៉ុន្តែថ្នាំងងុយគេងមិនអាចព្យាបាលជំងឺគេងមិនលក់បាននោះទេ វាគ្រាន់តែមានសមត្ថភាពជួយឲ្យអ្នកងងុយគេងប៉ុណ្ណោះ។ ដូច្នេះប្រសិនបើអ្នកប្រើប្រាស់លើសដែនកំណត់ ហើយអូសបន្លាយយូរអង្វែងអាចបណ្តោលឲ្យមានបញ្ហាកើតឡើងជាពុំខាន។

តាមអ្នកឯកទេសផ្នែកជំងឺគេងមិនលក់ បានបង្ហាញថា ការប្រើប្រាស់ថ្នាំងងុយគេងលើសដែនកំណត់ ឬមិនប្រើតាមការណែនាំគ្រូពេទ្យ អាចបង្កឲ្យមានជំងឺគេងមិនលក់រ៉ាំរ៉ៃ។

អ្នកជំនាញបានណែនាំទៀតថា អ្នកគួរតែប្រើប្រាស់ថ្នាំងងុកគេងត្រឹមតែ ៧ថ្ងៃប៉ុណ្ណោះ ព្រោះការប្រើប្រាស់ញឹកញាប់ ឬជ្រុលនឹងបណ្តោលឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់សុខភាព ដូចជាអស់កម្លាំង បាត់បង់ការចង់ចាំ ប៉ះពាល់ដល់សរសៃប្រសាទ… ។

ជម្រើសដ៏ល្អបំផុតមុននឹងប្រើប្រាស់ថ្នាំងងុយគេង អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន និងធ្វើការពិនិត្យរកមូលហេតុនៅពីក្រោយខ្នងទើបងាយស្រួលក្នុងការព្យាបាល៕

ប្រភព៖ soha

Loading...