ព័ត៌មានសុខភាព

អាហារខ្មៅ៤ប្រភេទ ទោះតម្រងនោមខ្សោយយ៉ាណា ក៏ខ្លាំងឡើងវិញដែរ

ហេតុអ្វីការបិរភោគអាហារខ្មៅ ល្អសម្រាប់តម្រងនោម? បើយោងតាមការស្រាវជ្រាវបានបង្ហាញថា អាហារពណ៌ខ្មៅ សម្បូរទៅដោយអាហារូបត្ថម្ភខ្ពស់ ដែលល្អសម្រាប់សុខភាព។ ការទទួលទានអាហារខ្មៅ អាចពង្រឹងមុខងារនៃតម្រងនោម និងប្រព័ន្ធភាពស៊ាំឲ្យមានដំណើរការល្អឡើងវិញ។ ជាពិសេសមនុស្សចាស់ ព្រោះសរីរាង្គផ្សេងៗនៅក្នុងរាងកាយរបស់ពួកគេកំពុងតែមានភាពជរាទៅតាមវ័យ ហើយសូម្បីតែតម្រងនោមក៏ចុះខ្សោយដែរ។

ខាងក្រោមនេះ គឺជាអាហារពណ៌ខ្មៅដែលល្អបំផុតសម្រាប់តម្រងនោម៖

១.ផ្សិតស្លឹកត្រចៀកកណ្តុរ
ការសិក្សាជាច្រើនបានបង្ហាញថា សារធាតុស្អិតទន់ៗដែលមាននៅក្នុងផ្សិតស្លឹកត្រចៀកកណ្តុរពណ៌ខ្មៅ មានអត្ថប្រយោជន៍ក្នុងការស្រូបដែលអាចជួយសម្អាតក្រពេះ។ ជាពិសេសវាមានប្រសិទ្ធភាពជួយពង្រឹងរាងកាយ កាត់បន្ថយភាពចាស់ និងស្តារតម្រងនោមឲ្យមានសុខភាពល្អឡងវិញ។

២.សណ្តែកខ្មៅ
សណ្តែកខ្មៅ អាចជួយកម្តៅក្រពះ កែលម្អរចក្ខុវិស័យ ជំនួយឈាម និងសម្អាតជាតិពុលចេញពីតម្រងនោម។ ការបរិភោគសណ្តែកខ្មៅជាទៀងទាត់ អាចថែរក្សាស្បែកឲ្យទន់ ធ្វើឲ្យសក់ខ្មៅ ហើយក្រាស់ជាងមុន។ មិនតែប៉ុណ្ណោះ វាសម្បូរទៅដោយប្រូតេអ៊ីន វីតាមីនB វីតាមីនE មេឡានីន… ដែលអាចជួយបង្កើនសម្រស់ឲ្យកាន់តែស្រស់ស្អាត និងកាត់បន្ថយភាពចាស់។

អង្កខ្មៅ
អង្ករពណ៌ខ្មៅ ឬត្នោត មានប្រសិទ្ធភាពជួយជំរុញឲ្យឆ្អឹង និងថ្លើម មានសកម្មភាពខ្លាំងក្លា ហើយអាចបញ្ចេញឧស្ម័នពុលចេញពីឈាមផងដែរ។ កម្រិតវីតាមីនB1 និងជាតិដែកនៅក្នុងអង្កពណ៌ខ្មៅមានច្រើនជាងអង្ករធម្មតារហូតដល់ទៅ ៧ដង។ ប្រសិនបើអ្នកទទួលទានក្នុងរដូវរងា វាអាចជួយបណ្តេញជាតិពុលចេញពីរាងកាយ និងតម្រងនោមបានយ៉ាងល្អ។

ល្ងខ្មៅ
ល្ងខ្មៅ គ្មានផ្ទុកជាតិអាស៊ីតខ្លាញ់ សម្បូរវីតាមីនE និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយកម្ចាត់រ៉ាឌីកាល់សេរីចេញពីរាងកាយ។ មិនត្រឹមតែប៉ុណ្ណោះ វាអាចជួយថែរក្សាតម្រងនោមឲ្យមានសុខភាពល្អ ប្រឆាំងនឹងភាពចាស់ ព្យាបាលបញ្ហារំលាយអាហារ និងសក់ស្កូរមុនអាយុផងដែរ៕

ប្រភព៖ soha

មតិយោបល់