Post News Media ព័ត៌មានសុខភាព ខ្មៅកែងដៃ ឬជង...

ខ្មៅកែងដៃ ឬជង្គង់ប្រើអ្វីមិនបាត់មែនទេ? សាកឱសថធម្មជាតិ៣មុខនេះ

កែងដៃ ឬជង្គង់ គឺជាតំបន់ដែលមានស្បែកក្រាស់ជាងកន្លែងផ្សេងៗទៀត ហើយវាក៏ងាយនឹងទទួលរងនូវបញ្ហាខ្មៅស្រអាប់ជាងគេងផងដែរ។ តើអ្នកកំពុងតែជួបបញ្ហាស្បែកខ្មៅត្រង់តំបន់ទាំងនេះដោះស្រាយមិនចេញមែនទេ? បើដូច្នោះមែនមិនចាំបាច់ព្រួបារម្ភទៀតឡើយ ព្រោះមានឱសថធម្មជាតិមួយចំនួនអាចដោះស្រាយបាន។ ឱសថធម្មជាតិទាំង៣មុខនេះមិនពិបាកក្នុងការស្វែងរកនោះទេ ហើយអ្នកក៏មិនចំណាយប្រាក់ក៏អាចព្យាបានដែរ។

ប្រទាលកន្ទុយក្រពើ
១.អ្នកត្រូវកាត់យកសាច់ប្រទាលកន្ទុយក្រពើមួយដុំ មកជូតត្រង់កែងដៃ ឬជង្គង់ឲ្យសព្វ។
២.ត្រូវរងចាំរយ:ពេល ៣០ ទៅ ៣៥នាទី មុននឹងលាងជម្រះជាមួយទឹកក្តៅឧណ្ឌៗ។
៣.អនុវត្តបែបនេះ យ៉ាងហោចណាស់ ២ដងក្នុងមួយថ្ងៃ ដើម្បីកម្ចាត់ភាពខ្មៅស្រអាប់នេះ។

ក្រូចឆ្មារ
១.ពុះយកក្រូចឆ្មារ ១ចំណិតមកជូតសម្អាតនៅលើកែង ឬជង្គង់របស់អ្នក។
២.ទុកចោលនៅលើស្បែកប្រហែលជា ១៥ទៅ២០នាទី ទើបប្រើទឹកក្តៅឧណ្ឌៗលាងសម្អាតចេញ។
៣.អ្នកត្រូវព្យាយាមអនុវត្ត មួយថ្ងៃម្តងជាប្រចាំ។

រមៀត
១.អ្នកត្រូវយកម្សៅរមៀត កន្លះស្លាបព្រាកាហ្វេ លាយជាមួយនឹងទឹក១ស្លាបព្រាបាយ។
២.លាបនៅលើកែងដៃរបស់អ្នកឲ្យសព្វល្អ ហើយទុករយ:ពេល ២០នាទី ទើបលាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗ។
៣.អ្នកត្រូវអនុវត្តឲ្យបានទៀងទាត់ជារៀងរាល់ថ្ងៃ។

វិធីសាស្ត្រធម្មជាតិទាំង៣យ៉ាងខាងលើនេះ អ្នកមិនត្រឹមតែអាចប្រើបាននៅកែងដៃ ឬជង្គង់នោះទេ សូម្បីតែក ក្លៀក ឬតំបន់ផ្សេងទៀតនៅលើរាងកាយផ្សេងៗទៀតក៏អាចកម្ចាត់បានដែរ៕

ប្រភព៖ boldsky

Loading...