Post News Media ព័ត៌មានសុខភាព កុំមើលងាយ! ឃើ...

កុំមើលងាយ! ឃើញសាមញ្ញអញ្ចឹងទេ តែវាអាចព្យាបាលជំងឺផ្តាសាយសក្តិសិទ្ធបំផុត

ជំងឺផ្តាសាយ ត្រូវបានគេចាត់ទុកជាជំងឺធម្មតាទៅហើយដែលតែងតែកើតមានចំពោះមនុស្សគ្រប់វ័យ ជាពិសេសពេលអាកាសធាតុប្រែប្រួល។ ជំងឺនេះអាចធ្វើឲ្យលោកអ្នកឈឺក្បាល ឈឺបំពងក ក្តៅខ្លួន កណ្តោស ហៀរសំបោរ ហើយវាពិតជារំខានដល់ការងារប្រចាំថ្ងៃរបស់អ្នកខ្លាំងណាស់។

ទោះជាយ៉ាងណា បើយោងតាមគេហទំព័រ soha បានចុះផ្សាយថា ជំងឺផ្តាសាយអាចព្យាបាលឲ្យជាសះស្បើយបាន ដោយប្រើប្រាស់ឱសថធម្មជាតិសាមញ្ញៗប៉ុណ្ណោះ។ ទឹកឃ្មុំ ត្រូវបានគេរកឃើញថា សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលល្អបំផុតសម្រាប់ព្យាបាលជំងឺផ្តាសាយ និងរោគសញ្ញាដែលទាក់ទងទៅនឹងជំងឺផ្តាសាយ។

ខាងក្រោមនេះ គឺជារបៀបផ្សំទឹកឃ្មុំ ដើម្បីព្យាបាលជំងឺផ្តាសាយ៖

ទឹកឃ្មុំ នឹងខ្ទឹមបារាំង
១.អ្នកត្រូវយកខ្ទឹមបារាំងមួយមើម បកសំបកចេញឲ្យស្អាត រួចហាន់ជាចំណិតស្តើងៗ។
២.ដាក់ចូលទៅក្នុងចានមួយ រួចចាក់ទឹកឃ្មុំចូលឲ្យលេច។
៣.ត្រាំទុកមួយយប់ ហើយត្រូវទទួលទាំងទឹកឃ្មុំនេះម្តងមួយស្លាបព្រាបាយ។
៤.ក្នុងមួយថ្ងៃ អ្នកត្រូវទទួលទានឲ្យបាន ៤ទៅ៥ដង ដើម្បីជំរុញឲ្យជំងឺឆាប់ជាសះស្បើយ។

ទឹកឃ្មុំ ក្រូចឆ្មារ និងខ្ញី
១.អ្នកត្រូវលាយទឹកឃ្មុំ ១ស្លាបព្រាបាយ ទឹកក្រូចឆ្មារ ១ស្លាបព្រាបាយ និងម្សៅខ្ញីមួយចឹប។
២.កូរឲ្យរលាយចូលគ្នាសព្វល្អ ហើយទទួលទានទាំងអស់។
៣.ក្នុងមួយថ្ងៃ អ្នកគួរតែព្យាយាមអនុវត្តឲ្យបាន៣ទៅ៤ដង។

វិធីសាស្ត្រទាំងពីរយ៉ាងនេះ អ្នកអាចប្រើប្រាស់មួយណាក៏បានដែរ ព្រោះវាមានប្រសិទ្ធភាពដូចគ្នា ហើយពុំមានផលប៉ះពាល់អ្វីឡើយ៕

ប្រភព៖ soha

Loading...