Post News Media ព័ត៌មានសុខភាព ប្រភេទអាហារដែ...

ប្រភេទអាហារដែលអាចជួយបង្កើនកម្រិត IQ ទារកតាំងពីនៅក្នុងផ្ទៃ

IQ អាចនិយាយបានថា ជាកម្រិតនៃពេទ្យកោសល្យ ឬភាពឆ្លាតវៃ ដែលកើតមានពីកំណើតមកម្ល៉េះ។ អ្នកដែលមានកម្រិត IQ កាន់តែខ្ពស់ អាចរៀនឆាប់ចេះ គិតឆាប់ចេញ ឬមានការយល់ដឹងបានល្អជាងអ្នកដែលមានកម្រិត IQ ទាប។ ក៏ប៉ុន្តែតើធ្វើដូចម្តេចទើបទារកអាចទទួលបានកម្រិត IQ ខ្ពស់?

បើយោងតាមការសិក្សាថ្មីមួយបង្ហាញថា ការទទួលទានស៊ុតក្រហម ត្រី(សាម៉ុន ធុណា សាឌីន សាប៉ាក់…) សណ្តែក(ប្រភេទសណ្តែកមានគួរទាំងអស់) គ្រាប់ធញ្ញជាតិ(គ្រាប់ស្វាយចន្ទី វាល់ណាត់ អាល់ម៉ុង សណ្តែកដី…) និងខាត់ណាផ្តាពណ៌ខៀវ ជារៀងរាល់ថ្ងៃក្នុងអំឡុងពេលមានផ្ទៃពោះ អាចបង្កើនកម្រិត IQ ចំពោះទារកកាន់តែខ្ពស់។

អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Cornell បានបង្ហាញថា ដើម្បីជួយជំរុញដល់ការអភិវឌ្ឍខួរក្បាល និងអត្ថប្រយោជន៍នៃការយល់ដឹងចំពោះទារក ស្ត្រីមានផ្ទៃពោះគួរតែទទួលទានអាហារទាំងនេះមួយថ្ងៃពីរដង ជាពិសេសនៅក្នុងត្រីមាសចុងក្រោយ។

អ្នកស្រី Marie Caudill ដែលជាអ្នកដឹកនាំការសិក្សានេះបានពន្យល់ថា ការទទួលទានអាហារដូចខាងលើ មានអត្ថប្រយោជន៍ពេញមួយជីវិតទៅលើមុខងារនៃការយល់ដឹងរបស់កូន។ ហេតុដូច្នេះហើយ ស្ត្រីមានផ្ទៃពោះគ្រប់រូបគួរតែបន្ថែមអាហារទាំងប៉ុន្មាននៅខាងលើនេះទៅក្នុងរបបអាហារជាប្រចាំថ្ងៃ៕

ប្រភព៖ thehealthsite

Loading...