Post News Media ព័ត៌មានសុខភាព អ្នកមានបញ្ហាត...

អ្នកមានបញ្ហាតម្រងនោម ហាមទទួលទានផ្លែស្ពឺ!

ស្ពឺ គឺជាផ្លែឈើមួយប្រភេទដែលមានដើមកំណើតនៅតាមបណ្តោលប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដូចជា ហ្វីលីពីន ឥណ្ឌា និងនេប៉ាល់…។ រហូតមកដល់បច្ចុប្បន្ននេះ វាត្រូវបានដុះរីករាលដាលគ្រប់ដណ្តប់ស្ទើរតែពាសពេញពិភពលោក រួមទាំងប្រទេសកម្ពុជាយើងដែរ។ ផ្លែឈើមួយប្រភេទនេះមានរសជាតិជូរអែម ហើយមានសម្បុរពណ៌លឿងនៅពេលទុំ។

ក្រៅពីគួរឲ្យចង់ទទួលទាន ផ្លែស្ពឺ សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន B វីតាមីន C អាស៊ីតហ្វូលិក ជាតិសរសៃ និងសារធាតុសំខាន់ៗជាច្រើនទៀត ដែលល្អសម្រាប់សុខភាព។

ប៉ុន្តែបើយោងតាមគេហទំព័រ boldsky បានចុះផ្សាយថា ផ្លែស្ពឺ មានផ្ទុកអាស៊ីត Oxalic ដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អ្នកដែលមានបញ្ហាតម្រងនោម។ នៅពេលដែលអ្នកមានបញ្ហាតម្រងនោម ទទួលទានវាអាចធ្វើឲ្យបញ្ហាស្រាលបង្កទៅជាធ្ងន់ធ្ងរ នឹងវិវត្តកាន់តែខ្សោយទៅៗមិនអាចជួយសង្គ្រោះបានឡើយ សូម្បីតែការទទួលទានតិចតួចក៏ដោយ។

ផ្ទុយទៅវិញសម្រាប់មនុស្សដែលមានសុខភាពល្អ វានឹងជួយឲ្យតម្រងនោមមានដំណើរការបានល្អ ហើយរាងកាយនឹងកម្ចាត់ជាតិអាស៊ីត Oxalic ចេញដោយខ្លួនឯង ប្រសិនបើទទួលទានម្តងម្កាល៕

ប្រភព៖ boldsky

Loading...