Post News Media ព័ត៌មានសុខភាព អត្ថប្រយោជន៍ស...

អត្ថប្រយោជន៍សំខាន់ៗ៧យ៉ាងនៃទឹកឃ្មុំ ដែលអ្នកពុំធ្លាប់ដឹង

នរណាៗក៏ស្គាល់ទឹកឃ្មុំដែរ ហើយស្គាល់យ៉ាងច្បាស់ថែមទៀត ព្រោះវាជាអាហារធម្មជាតិដែលមានរសជាតិផ្អែមឆ្ងាញ់ ហើយផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាព។ មិនតែប៉ុណ្ណោះ ទឹកឃ្មុំ ត្រូវបានគេប្រើជាឱសថសម្រាប់ព្យាបាលជំងឺរាប់មិនអស់តាំងពីសម័យបុរាណមកម្ល៉ះ ព្រោះវាមានផ្ទុកសារធាតុរ៉ែ វីតាមីន អង់ទីស៊ីដង់ អង់ស៊ីម និងសារធាតុជាច្រើនទៀត។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍មួយចំនួនដែលបានមកពីការទទួលទានទឹកឃ្មុំ៖

សម្បូរសារធាតុចិញ្ចឹម
ទឹកឃ្មុំ ១ស្លាបព្រាបាយមានផ្ទុកកាឡូរី ៦៤កាឡូរី និងស្ករ ១៧ក្រាម រួមទាំងជាតិស្ករ fructose គ្លុយកូស maltose និង sucrose។ ទឹកឃ្មុំមានផ្ទុកជាតិដែក និងសមាសធាតុសំខាន់ៗជាច្រើនទៀត ដែលមានអត្ថប្រយោជន៍សម្រាប់សុខភាព។

សម្បូរសារធាតុប្រឆាំងអុកស៊ីតកម្ម
ទឹកឃ្មុំ មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មសំខាន់ៗ ដែលមានផ្ទុកសារធាតុ phenols អង់ស៊ីម flavonoids និងអាស៊ីតសរីរាង្គ។ សារធាតុប្រឆាំងអុកស៊ីតកម្មក្នុងទឹកឃ្មុំត្រូវបានផ្សារភ្ជាប់ទៅនឹងកាត់បន្ថយហានិភ័យនៃជំងឺគាំងបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងប្រភេទនៃជំងឺមហារីកមួយចំនួន។

ព្យាបាលជំងឺក្អក
បើយោងតាមអង្កការសុខភាពពិភពលោក WHO បានឲ្យដឹងថា ទឹកឃ្មុំត្រូវបានគេចាត់ទុក ជាសារធាតុរំលាយដែលជាសារធាតុមួយអាចជួយបំបាត់ការរលាកនៅក្នុងមាត់ ឬបំពង់ក។ ជាពិសេស ការទទួលទានទឹកឃ្មុំអាចជួយការពារ និងព្យាបាលជំងឺក្អក ពូកែបំផុត។

បង្កើនថាមពល
ការទទួលទានទឹកឃ្មុំ១ស្លាបព្រាបាយ អាចជួយផ្តល់ថាមពលភ្លាមៗ ប្រសិនបើអ្នកកំពុងតែមានអារម្មណ៍អស់កម្លាំង ឬបន្ទាប់ពីធ្វើការហាត់ប្រាណ។

គ្រប់គ្រងជាតិស្ករក្នុងឈាម
ទឹកឃ្មុំ មានផ្ទុកជាតិស្ករធម្មតាដែលល្អបំផុតសម្រាប់សុខភាព ជាងស្ករដែលចម្រាញ់ផ្សេងៗទៀត។ ទឹកឃ្មុំមានផ្ទុកជាតិស្ករ fructose និងគ្លុយកូស ដែលអាចជួយឲ្យរាងកាយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមឲ្យមានស្ថេរភាព។

បង្កើនការចង់ចាំ
ទឹកឃ្មុំ មានអត្ថប្រយោជន៍រាប់មិនអស់សម្រាប់សុខភាព រួមបញ្ចូលទាំងបង្កើនថាមពលខួរក្បាល និងការចង់ចាំផងដែរ។ ការទទួលទានទឹកឃ្មុំ អាចជួយបង្ការភាពតានតឹង ជួយឲ្យអ្នកមានអារម្មណ៍ស្ងប់ស្ងាត់ និងខួរក្បាលស្រស់ថ្លារ។

ជួយសម្រកទម្ងន់
តើអ្នកដឹងទេថា ទឹកឃ្មុំជាថ្នាំសម្រក់ទម្ងន់? ទឹកឃ្មុំមានសមត្ថភាពអាចជួយដុតបំផ្លាញជាតិខ្លាញ់នៅក្នុងរាងកាយ សូម្បីតែនៅពេលដែលអ្នកកំពុងតែគេង។ អ្នកអាចប្រើប្រាស់ទឹកឃ្មុំមួយស្លាបព្រាកាហ្វេទៅក្នុងទឹកក្តៅឧណ្ឌៗមួយកែវ ហើយទទួលទានទាំងពោះទទេ ឬទទួលទានមួយស្លាបព្រាកាហ្វេមុនពេលចូលគេង ទម្ងន់នឹងស្រកដោយមិនដឹងខ្លួន៕

ប្រភព៖ boldsky

Loading...