ព័ត៌មានសុខភាព

បបូរមាត់ស្ងួត ប្រេះចេញឈាម ប្រើរូបមន្ត៣យ៉ាងនេះ

បបូរមាត់ទន់រលោង ហើយមានសំណើម គឺជាអ្វីដែលសុភាពនារីគ្រប់រូបប្រាថ្នាចង់បាន ក៏ប៉ុន្តែនៅពេលដែលរដូវធ្លាក់ខ្យល់ចូលមិនដល់ភ្លាមបបូរមាត់អាចប្រែសភាពទៅជាស្ងួត ប្រេះ មានការឈឺចាប់ ឬហូរឈាមតិចៗ។ តើមានវិធីអ្វីអាចការពារ ឬព្យាបាលបបូរមាត់ស្ងួតប្រេះបានទៅ? បើយោងតាមគេហទំព័រ soha បានបង្ហាញថា បញ្ហមួយនេះអាចដោះស្រាយបានដោយប្រើប្រាស់រូបមន្តធម្មជាតិ៣យ៉ាង។ រូបមន្តទាំងនេះមិនត្រឹមតែមានសុវត្ថិភាពចំពោះស្បែកនោះទេ វាថែមទាំងអាចជួយព្យាបាលបញ្ហាបបូរមាត់ឲ្យជាសះស្បើឆាប់រហ័សបំផុត។

១.ប្រេងដូង
ប្រេងដូង គឺជាអាហារដែលមានសុវត្ថិភាព និងមានសមត្ថភាពបំផុតក្នុងការព្យាបាលបបូរមាត់ដែលប្រេះចេញឈាម។ ផលិតផលធម្មជាតិមួយប្រភេទនេះអាចជួយផ្តល់សំណើមដល់បបូរមាត់ និងឲ្យបបូរមាត់ទន់រលោង។

របៀបប្រើ៖ អ្នកគ្រាន់តែយកប្រេងដូងបន្តិចមកលាបនៅលើបបូរមាត់ជារៀងរាល់ព្រឹក និងល្ងាច (មិនចាំបាច់លាងចេញទេ) ។

២.ទឹកឃ្មុំ
ទឹកឃ្មុំ ត្រូវបានគេទទួលស្គាល់ថា គឺជាឱសថដ៏ពូកែសម្រាប់ដោះស្រាយបញ្ហាបបូរមាត់ប្រេះ។ ទឹកឃ្មុំ អាចជួយបង្កើនល្បឿននៃការព្យាបាល និងជួយផ្តល់សំណើមឲ្យបបូរមាត់របស់អ្នកផងដែរ។ មិនតែប៉ុណ្ណោះបបូរមាត់នឹងមានពណ៌ផ្តាឈូក ប្រសិនបើប្រើប្រាស់រាល់ថ្ងៃ។

របៀបប្រើ៖ យកទឹកឃ្មុំ បន្តិចលាបដោយផ្ទាល់ទៅលើបបូរមាត់ ហើយទុកយ៉ាងហោចណាស់រយ:ពេល ១៥នាទី ទើបលាងសម្អាតដោយទឹកធម្មតា។ អ្នកត្រូវអនុវត្តជារៀងរាល់ថ្ងៃ ទើបបញ្ហាបបូរមាត់ប្រេះចេញឈាមឆាប់បាត់ទៅវិញ។

៣.ទឹកដោះគោយ៉ាអួ
ទឹកដោះគោ គឺជាឱសថផ្តល់សំណើដ៏អស្ចារ្យបំផុតសម្រាប់បបូរមាត់ស្ងួត។ ម្យ៉ាងវិញទៀតអ្នកអាចប្រើផ្តាកុលាបពីរបីស្រទាប់ទៅត្រាំនៅក្នុងទឹកដោះគោឲ្យបានពីរទៅបីម៉ោង គឺកាន់តែមានប្រសិទ្ធភាពក្នុងការព្យាបាល។

របៀបប្រើ៖ លាបទឹកដោះគោយ៉ាងអួ សុទ្ធ ឬទឹកដោះគោដែលត្រាំផ្តាកុលាបនៅលើបបូរមាត់ ហើយទុកឲ្យស្ងួតរយ:ពេល ១៥នាទី។ បន្ទាប់មកត្រូវលាងសម្អាតដោយប្រើទឹកធម្មតា ប៉ុន្តែអ្នកត្រូវអនុវត្តជារៀងរាល់ថ្ងៃទើបបបូរមានស្ងួតឆាប់ជាសះស្បើយ។

ក្រៅពីអនុវត្តរូមន្តខាងលើនេះហើយ អ្នកកុំភ្លេចព្យាយាមទទួលទានទឹកឲ្យបានច្រើន រួមទាំងផ្លែឈើដែលសម្បូរវីតាមីន C ដូចជាផ្លែក្រូចពោធិ៍សាត់…។ មិនតែប៉ុន្តែសូមកុំព្យាយាមលិឍបបូរមាត់ខ្លួនឯង កុំប្រើក្រែមពេលប្រេះ និងហាមជក់បារីផងដែរ៕

ប្រភព៖ soha

មតិយោបល់