Post News Media ព័ត៌មានសុខភាព អានចប់ទើបដឹងថ...

អានចប់ទើបដឹងថា ដំឡូងជ្វាមានអត្ថប្រយោជន៍ខ្លាំងប៉ុណ្ណោ!

អ្នកណាខ្លះចូលចិត្តទទួលទានដំឡូងជ្វា? ដំឡូងជ្វាគឺជាអាហារមួយប្រភេទដែលគេពេញនិយមយកទៅធ្វើជាបង្អែម ឬច្នៃធ្វើជាអាហារផ្សេងៗ។ មិនតែប៉ុណ្ណោះ ដំឡូងជ្វា សម្បូរទៅដោយជាតិសរសៃ និងវីតាមីន A វីតាមីន B ប៉ូតាស្យូម ផូស្វ័រ ម៉ង់ហ្គាណែស ទង់ដែង និងសារធាតុអង់ទីអុកស៊ីដង់ ដែលល្អប្រសើរបំផុសម្រាប់រាងកាយ។ បើយោងតាមគេហទំព័រ boldsky បានចុះផ្សាយថា ការទទួលទានដំឡូងជ្វា អាចទទួលបានអត្ថប្រយោជន៍សំខាន់ៗច្រើនយ៉ាងចំពោះសុខភាព។

១.គ្រប់គ្រងជាតិស្ករក្នុងឈាម
ថ្វីត្បិតតែដំឡូងជ្វា មានជាតិម្សៅក៏ដោយ វាត្រូវបានបំលែងទៅជាស្ករសាមញ្ញនៅក្នុងបំពង់រំលាយអាហារ បន្ទាប់ពីញ៉ាំ។ ហេតុនេះ ការទទួលទានដំឡូងមិនធ្វើឲ្យប៉ះពាល់ដល់រាងកាយនោះទេ សូម្បីតែអ្នកដែលមានជំងឺទឹកនោមផ្អែមក៏អាចទទួលទានបានដែរ ព្រោះវាអាចជួយកាត់បន្ថយ និងគ្រប់គ្រងជាតិស្ករក្នុងឈាម។

២.បង្កើនមុខងារខួរក្បាល
អ្នកស្រាវជ្រាវបានរកឃើញថា ការបរិភោគដំឡូងជ្វា អាចជួយបង្កើនមុខងារខួរក្បាល ឲ្យមានការចង់ចាំបានល្អ ដោយសារតែសារធាតុចិញ្ចឹម និងសារធាតុប្រឆាំងអុកស៊ីតកម្មរបស់វា។ ដូច្នេះ ប្រសិនបើអ្នកពិបាកក្នុងការចង់ចាំ គួរតែព្យាយាមទទួលទានដំឡូងឲ្យបានច្រើន។

៣.លើកកម្ពស់សុខភាពភ្នែក
វីតាមីន A នៅក្នុងដំឡូងជ្វា អាចជួយរក្សាចក្ខុវិស័យឲ្យមានសុខភាពល្អ។ ប្រសិនបើកង្វះវីតាមីន A អាចបណ្តោលឲ្យមានរោគសញ្ញាដូចជាភ្នែកស្ងួត មើលមិនសូវច្បាស់ និងបាត់បង់ការមើលឃើញតែម្តង។ ហេតុនេះ អ្នកគួរចាប់ផ្តើមបញ្ចូលដំឡូងជ្វា ទៅក្នុងរបបអាហារឲ្យបានញឹកញាប់។

៤.សម្រកទម្ងន់
ប្រសិនបើអ្នកចង់សម្រកជាតិខ្លាញ់លើក្បាលពោះ អ្នកគួរតែបន្ថែមដំឡូងជ្វាទៅក្នុងរបបអាហារឲ្យបានច្រើន។ ព្រោះសារតែសារធាតុចិញ្ចឹម និងជាតិសរសៃដ៏សម្បូរបែបរបស់វា អាចជួយកាត់បន្ថយភាពស្រេកឃ្លាន និងជួយឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ។

៥.កាត់បន្ថយការឈឺចាប់ដោយសាររលាកសន្លាក់
ដំឡូងជ្វាមានផ្ទុកសមាសធាតុសំខាន់ៗដូចជា វីតាមីន B ស័ង្កី ម៉ាញ៉េស្យូម និងបេតាការ៉ូទីន ដែលធ្វើឲ្យវាក្លាយទៅជាឱសថដ៏ពូកែបំផុតក្នុងការគ្រប់គ្រងជំងឺរលាកសន្លាក់។

៦.ព្យាបាលជំងឺមហារីក
វីតាមីន C និងបេតាការ៉ូទីន ដែលមាននៅក្នុងដំឡូងជ្វា ត្រូវបានគេទទួលស្គាល់ថា ពិតជាមានសមត្ថភាពព្យាបាលជំងឺមហារីកផ្សេងៗ ដូចជាជំងឺមហារីកពោះវៀនធំ ក្រពេញប្រូស្តាត និងតម្រងនោមជាដើម។

៧.ព្យាបាលជំងឺក្រពះ
វីតាមីន C ប៉ូតាស្យូម និងកាល់ស្យូម នៅក្នុងដំឡូងជ្វាក៏មានប្រសិទ្ធភាពព្យាបាលជំងឺដំបៅក្រពះដែរ។ លើសពីនេះទៅទៀត ជាតិសរសៃនៅក្នុងដំឡូងជ្វា អាចជួយការពារការទល់លាមក និងកាត់បន្ថយឱកាស់ដំបៅក្រពះ។

៨.ពង្រឹងប្រព័ន្ធភាពស៊ាំ
ដំឡូងជ្វា សម្បូរទៅដោយវីតាមីន A ដែលរាងកាយត្រូវការចាំបាច់ជាប្រចាំ។ វីតាមីន A នេះដើរតួនាទីយ៉ាងសំខាន់ចំពោះសុខភាព ជាពិសេសវាអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងការពារអ្នកពីរ៉ាឌីកាល់សេរីផងដែរ។

៩.ផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម
សារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងដំឡូងជ្វា អាចជួយការពារប្រឆាំងនឹងជំងឺទឹកនោមផ្អែម ជំងឺមហារីក និងជំងឺបេះដូង។ សារធាតុបេតាការ៉ូទីន គឺជាអង់ទីអុកស៊ីដង់ដ៏មានឥទ្ធិពល ដែលអាចជួយលើកកម្ពស់សុខភាពផ្លូវដង្ហើម និងការពារស្បែកផងដែរ៕

ប្រភព៖ boldsky

Loading...