ព័ត៌មានសុខភាព

រមាស់ស្បែកក្បាល កើតអង្គែមិនព្រមបាត់ សាករបស់ពីរយ៉ាងនេះ

បញ្ហារមាស់ស្បែកក្បាល និងកើតអង្គែ គឺជាបញ្ហាទូទៅមួយក្នុងចំណោមបញ្ហាជាច្រើនដែលតែងតែកើតមានចំពោះមនុស្សគ្រប់រូប។ បញ្ហានេះចាប់ផ្តើមកើតឡើងនៅពេលដែលមនុស្សមានវ័យជំទង ហើយប្រសិនបើមិនព្រមធ្វើការព្យាបាលទេវានឹងមានផលប៉ះពាល់ពេញមួយជីវិត។

ដើម្បីដោះស្រាយបញ្ហានេះ មនុស្សភាគច្រើនតែងតែព្យាយាមប្រើប្រាស់សាប៊ូកក់សក់ដែលមានផ្ទុកគីមី និងផលិតផលថែរក្សាសក់ផ្សេងៗទៀត តែមិនបានផលដូចបំណងមែនទេ? បើដូច្នោះមែនមិនចាំបាច់ចំណាយពេលពេលប្រើប្រាស់ផលិតផលទាំងអស់នោះទៀទឡើយ អ្នកអាចសាកល្បងជាមួយនឹងធាតុផ្សំសាមញ្ញៗពីរមុខ គឺទឹកដោះគោយ៉ាអួ និងស៊ុត។ របស់ទាំងពីរមុខនេះមានប្រសិទ្ធភាពក្នុងការកម្ចាត់បញ្ហារមាស់ កើតអង្គែ ហើយជួយឲ្យស្បែកក្បាលមានសខុភាពល្អថែមទៀត។

ធាតុផ្សំ៖

  • ទឹកដោះគោយ៉ាអួ ១ពែង
  • ស៊ុតឆៅ ១គ្រាប់

របៀបអនុវត្ត៖
១.លាយទឹកដោះគោ និងស៊ុតរហូតទាល់តែរលាយចូលក្លាយជាល្បាយតែមួយ។
២.បន្ទាប់ម អនុវត្តនៅលើស្បែកក្បាលរបស់អ្នក ហើយម៉ាស្សាត្រង់តំបន់ដែលរងនូវផលប៉ះពាល់ឲ្យច្រើនបំផុត។
៣.សូមរង់ចាំឲ្យល្បាយនេះធ្វើសកម្មភាពរយ:ពេលយ៉ាងតិចបំផុត ៣០នាទី។
៤.ក្រោយមកអ្នកត្រូវលាងសម្អាតចេញ។
៥.អ្នកត្រូវព្យាយាមអនុវត្តក្នុងមួយសប្តាហ៍ ២ទៅ៣ដង រហូតទាល់តែទទួលបានលទ្ធផល៕

ប្រភព៖ boldsky

មតិយោបល់