Post News Media ព័ត៌មានសុខភាព លក្ខណ:សម្បត្ត...

លក្ខណ:សម្បត្តិដ៏អស្ចារ្យ ៦ចំណុចនៃការទទួលទានប្រេងអូលីវនៅពេលព្រឹក

អ្វីទៅជាប្រេងអូលីវ? ប្រេងអូលីវ គឺជាប្រេងធម្មជាតិមួយប្រភេទដែលគេចម្រាញ់ចេញពីដើមអូលី ហើយត្រូវបានគេប្រើប្រាស់សម្រាប់ចម្អិនអាហារផ្សេងៗ និងផ្សំធ្វើជាគ្រឿងសម្អាងសម្រាប់ថែសម្ភស្សផងដែរ។

តាមពិតនាពេលថ្មីៗនេះ អ្នកជំនាញផ្នែកសុខភាពជាច្រើនបានផ្តល់ដំបូលន្មានថា គ្រប់គ្នាគួរតែប្រើប្រេងអូលីវដើម្បីចម្អិនអាហារប្រចាំថ្ងៃ ជំនួសឲ្យការប្រើប្រាស់ប្រេងចម្រាញ់ទូទៅទើបមានសុខភាពល្អ។

នៅក្នុងប្រទេសក្រិច និងរ៉ូមបុរាណ ស្លឹកអូលីវ និងប្រេងអូលីវត្រូវបានគេចាត់ទុកជាឱសថដ៏ល្អ ព្រោះវាអាចផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាព។ ខាងក្រោមនេះ គឺជាគុណប្រយោជន៍ ដែលបានមកពីការទទួលទានប្រេងអូលីវមួយស្លាបព្រាកាហ្វេមុនពេលញ៉ាំអាហារពេលព្រឹក៖

បង្ការជំងឺបេះដូង
មនុស្សភាគច្រើនតែងតែគិតថា គ្រប់ប្រភេទនៃប្រេង ឬខ្លាញ់សុទ្ធមិនល្អសម្រាប់រាងកាយ ជាពិសេសសរីរាង្គបេះដូង។ ប៉ុន្តែតាមការស្រាវជ្រាវបានរកឃើញថា ប្រេងអូលីវមានផ្ទុកអាស៊ីតខ្លាញ់ដែលល្អបំផុតសម្រាប់សុខភាពសរសៃឈាមអាក់ទែ និងជួយជំរុញឲ្យលំហូរឈាមទៅកាន់បេះដូងរត់បានល្អ។

កាត់បន្ថយកូលេស្តេរ៉ុល
ការទទួលទានប្រេងអូលីវ ១ស្លាបព្រាកាហ្វេជារៀងរាល់ថ្ងៃ អាចជួយការពាររាងកាយមិនឲ្យឡើងកូលេស្តេរ៉ុល។ លើសពីនេះទៅទៀត វាក៏អាចកាត់បន្ថយកម្រិតកូលេស្តេរ៉ុលចំពោះអ្នកដែលមានកូលេស្តេរ៉ូលឡើងខ្ពស់ផងដែរ។ ដោយសារតែប្រេងអូលីវមានសមត្ថភាពក្នុងការបណ្តេញកូលេស្តេរ៉ុលដែលនៅកកុញក្នុងសរសៃឈាម និងតាមជញ្ជាំងសរសៃឈាម។

បង្ការជំងឺដាច់សរសៃឈាមខួរក្បាល
មូលហេតុច្បងដែលបណ្តោលឲ្យកើតជំងឺសរសៃឈាមខួរក្បាល គឺកូលេស្តេរ៉ុលក្នុងសរសៃឈាមឡើងខ្ពស់ ធ្វើឲ្យឈាមមិនអាចផ្គត់ផ្គង់ទៅកាន់ខួរក្បាលបានគ្រប់គ្រាន់។ ប៉ុន្តែប្រេងអូលីវមានសមត្ថភាពអាចដោះស្រាយបញ្ហាទាំងនេះបាន មិនឲ្យអ្នកជួបប្រទះជំងឺដាច់សរសៃឈាមខួរក្បាលឡើយ។

ទប់ស្តាប់ជំងឺបាត់ការចង់ចាំ
នៅពេលដែលកោសិកាខួរក្បាលចាប់ផ្តើមថយចុះ វាអាចបង្កឲ្យមានជំងឺបាត់ការចង់ចាំ ដែលធ្វើឲ្យយើងមិនអាចចង់ចាំ ឬយល់ដឹងពីអ្វីៗបានទៀតនោះទេ ជាពិសេសមនុស្សវ័យចំណាស់។ ទោះជាយ៉ាងណា ប្រេងអូលីវមានសមត្ថភាពអាចជួយចិញ្ចឹមកោសិកាខួរក្បាល និងថែរក្សាខួរក្បាលឲ្យមានសុខភាពល្អក្នុងរយ:ពេលវែង ហើយវាក៏អាចជួយការពារជំងឺបាត់ការចង់ចាំផងដែរ។

ទប់ស្តាត់ជំងឺទឹកនោមផ្អែមប្រភេទទី២
ជំងឺទឹកនោមផ្អែម គឺជាជំងឺមួយប្រភេទដែលកើតមានដោយសារតែកម្រិតជាតិស្ករក្នុងឈាមកើនឡើងលើសពីធម្មតា។ ជំងឺទឹកនោមផ្អែមប្រភេទទី២ អាចរារាំងរាងកាយមិនអាចផលិតអាំងស៊ុយលីន គ្រាប់គ្រាន់ដើម្បីប្រើប្រាស់នោះទេ។ ប៉ុន្តែការសិក្សាមួយបានបង្ហាញថា ការប្រើប្រាស់ប្រេងអូលីវជាប្រចាំ អាចរក្សាការផលិតអាំងស៊ុយលីនក្នុងរាងកាយបានគ្រប់គ្រាន់ ដូច្នេះអ្នកនឹងមានសុខភាពល្អជៀសផុតពីជំងឺទឹកនោមផ្អែមប្រភេទទី២បាន។

ការពារជំងឺមហារីក
ដូចដែលយើងបានដឹងរួចមកហើយថា មហារីកគឺជាជំងឺមួយប្រភេទដែលអាចសម្លាប់មនុស្សរាប់ពាន់អ្នកក្នុងមួយឆ្នាំៗ ព្រោះវាគ្មានថ្នាំព្យាបាលបានឡើយ ប្រសិនបើមិនបានធ្វើការព្យាបាលតាំងពីដំណាកកាលដំបូង។ ប៉ុន្តែឥឡូវនេះការស្រាវជ្រាវបានបង្ហាញថា ប្រេងអូលីវមានលក្ខណ:សម្បត្តិប្រឆាំងនឹងជំងឺមហារីក ដែលអាចរារាំងដល់ការអភិវឌ្ឍកោសិកាមហារីកនៅក្នុងរាងកាយបាន៕

ប្រភព៖ boldsky

Loading...