Post News Media ព័ត៌មានសុខភាព តិចនិចពង្រីកដ...

តិចនិចពង្រីកដើមទ្រូងតាមបែបធម្មជាតិ ឲ្យរីកធំដូចក្នុងក្តីស្រមៃ

ជាការពិតណាស់ មនុស្សស្រីដែលមានសុដន់ធំ តែងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកនៅជុំវិញខ្លួន ប៉ុន្តែសម្រាប់អ្នកដែលមានសុដន់តូចវិញនោះមនុស្សប្រុសមិនសូវយកភ្នែកមើលនោះឡើយ។ នេះហើយជាមូលហេតុ ដែលធ្វើឲ្យមនុស្សស្រីមួយចំនួនខំស្វែងរកវិធីពង្រីកដើមទ្រូង ទោះត្រូវចំណាយប្រាក់ច្រើនក៏ដោយ។ ក៏ប៉ុន្តែ ប្រសិនបើអ្នកងាកមកប្រើប្រាស់វិធីធម្មជាតិមួយនេះវិញ មិនចាំបាច់ចំណាយប្រាក់ច្រើននោះឡើយ ហើយមានសុវត្ថិភាពថែមទៀត។

ធាតុផ្សំ៖

  • ប្រេងវីតាមីន E ១គ្រាប់
  • ទឹកដោះគោយ៉ាអួ ១ស្លាបព្រាបាយ
  • ស៊ុត ១គ្រាប់ (យកស៊ុតស)
  • ទឹកឃ្មុំ ១ស្លាបព្រាបាយ

របៀបអនុវត្ត៖
១.លាយធាតុផ្សំទាំងអស់នៅក្នុងចានមួយរហូតទាល់តែរលាយចូលគ្នាសព្វល្អ។
២.បន្ទាប់មកលាបនៅជុំវិញសុដន់ថ្នមៗ និងម៉ាស្សារាងជារង្វង់រយ:ពេល៥នាទី។
៣.ទុកឲ្យល្បាយជ្រាបចូលផ្ទៃស្បែករយ:ពេល២០ទៅ២៥នាទី ទើបលាងជម្រះជាមួយនឹងទឹកក្តៅឧណ្ឌៗ។
៤.សូមព្យាយាមអនុវត្តជារៀងរាល់ពេលល្ងាច ក្នុងមួយសប្តាហ៍ឲ្យបាន៣ដង។

វិធីធម្មជាតិមួយនេះ មិនត្រឹមតែអាចជួយឲ្យសុដន់រីកធំដូចបំណង់ប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យផ្ទៃស្បែកត្រង់តំបន់នេះម៉ត់រលោងស្អាតថែមទៀត៕

ប្រភព៖ healthandtrend

Loading...