Post News Media ព័ត៌មានសុខភាព សូម្បីតែគ្រូព...

សូម្បីតែគ្រូពេទ្យក៏ជឿថា រមៀតជាថ្នាំអង់ទីប៊ីយោទិកដ៏មានប្រសិទ្ធភាពដែរ

រមៀត គឺជាគ្រឿងទេសដ៏ពេញនិយមមួយប្រភេទ ដែលត្រូវគេប្រើសម្រាប់បន្ថែមនៅក្នុងអាហារផ្សេងៗ និងធ្វើជាឱសថព្យាបាលជំងឺផងដែរ។ អស់រយ:ពេលជាច្រើនឆ្នាំមកនេះវាត្រូវបានអ្នកជំនាញឱសថចិន និងឥណ្ឌា ប្រើប្រាស់សម្រាប់ព្យាបាលជាច្រើនដូចជា ជំងឺថ្លើម បញ្ហាផ្លូវដង្ហើម របួសស្នាម បញ្ហាក្រពះ បញ្ហាសើរស្បែក បញ្ហាឈឺសន្លាក់ និងសាច់ដុំ។

លើសពីនេះទៅទៀត វាមានសមត្ថភាពមិនគួរឲ្យជឿក្នុងការដោះស្រាយបញ្ហាប្រព័ន្ធរំលាយអាហារ ការរលាក កម្ចាត់កោសិកាមហារីក និងប្រភេទនៃជំងឺឆ្លងដទៃទៀត។ នេះហើយជាមូលហេតុដែលអ្នកជំនាញជឿជាក់ថា រមៀតគឺជាថ្នាំអង់ទីប៊ីយោទិកដ៏មានសារ:សំខាន់បំផុតសម្រាប់សុខភាព។

រមៀត ត្រូវបានគេរកឃើញថា មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ប្រឆាំងនឹងការឆ្លងមេរោគ និងការរលាក។ វាអាចព្យាបាលបញ្ហាក្រពះ និងដំបៅក្រពះ ពោះវៀនផងដែរ។ ការសិក្សាជាច្រើនបានអះអាងថា រមៀត មានឥទ្ធិពលវិជ្ជមានទៅលើម៉ូលេគុល DNA និងជួយសង្គ្រោះកោសិកាឲ្យរស់ឡើងវិញ។ ការទួលទានរមៀត ២០០មីលីក្រាមក្នុងមួយថ្ងៃ អាចកាត់បន្ថយរោសញ្ញានៃជំងឺរលាកសន្លាក់ឆ្អឹង។

រមៀតជាប្រភពដ៏ប្រសើរនៃ Turmerone ដែលជាសារធាតុជីវចម្រុះមានសមត្ថភាពជួយជួសជុលកោសិកានៅក្នុងខួរក្បាលដែលទទួលរងនូវការខូចខាត។ ជាពិសេសវាអាចបង្កើនមុខងារខួរក្បារបស់អ្នក និងព្យាបាលជំងឺភ្លេចភ្លាំង។

ក្នុងករណីដែលអ្នកកើតជំងឺគ្រុនផ្តាសាយ អ្នកអាចអនុវត្តដូចខាងក្រោម៖

ធាតុផ្សំ៖

  • ម្សៅរមៀត ១ស្លាបព្រាបាយ
  • ទឹកឃ្មុំ ១០០ក្រាម

របៀបអនុវត្ត៖
១. លាយធាតុផ្សំទាំងពីរមុខនេះនៅក្នុងកែវមួយរហូតរលាយចូលគ្នាសព្វល្អ។
២.អ្នកគួរតែទទួលទានកន្លះស្លាបព្រាកាហ្វេជារៀងរាល់ម៉ោង។
៣.នៅថ្ងៃបន្ទាប់ អ្នកត្រូវទទួលទានកន្លះស្លាបព្រាកាហ្វេរៀងរាល់២ម៉ោងម្តង។
៤.នៅថ្ងៃទី៣ អ្នកត្រូវទទួលទានកន្លះស្លាបព្រាកាហ្វេ តែមួយថ្ងៃ៣ដងបានហើយ។

អនុវត្តរូបមន្តមួយក្នុងរយ:ពេលត្រឹមតែ ៣ថ្ងៃប៉ុណ្ណោះ អ្នកនឹងសម្គាល់ឃើញថាអាការជំងឺនឹងបានគ្រាន់បើ ឬជាសេះស្បើយតែម្តងប្រសិនបើជំងឺមានសភាពស្រាល៕

ប្រភព៖ myfitmagazine

Loading...