ព័ត៌មានសុខភាព

មិនស្មានថាធាតុផ្សំអីចឹងសោះ តែអាចកាត់បន្ថយបញ្ហាមុខពូកែបំផុត

ស្ត្រីរាប់លាននាក់នៅទូទាំងពិភពលោកតែងតែមានអារម្មណ៍សោកសៅ ដោយសារតែការរំខានពីការកើតមុន ខណ:ដែលវាបណ្តោលមកពីកត្តាផ្សេងៗដូចជា ការរលាក ការរាំងស្ទះរន្ធញើស និងឆ្លងមេរោគបាក់តេរីជាដើម។ ទោះជាយ៉ាងណា បើយោងតាមគេទំព័រ boldsky បានចុះផ្សាយថា បញ្ហាកើតមុខ ឬស្នាមបំណះខ្មៅៗនៅលើស្បែកមុខ អាចដោយស្រាយបានដោយប្រើធាតុផ្សំធម្មតាៗប៉ុណ្ណោះ។

ធាតុផ្សំ៖

  • ទឹកអង្ករ ២ស្លាបព្រាកាហ្វេ
  • ទឹកឃ្មុំ កន្លេះស្លាបព្រាកាហ្វេ
  • ម្សៅរមៀតមួយភាគបួន ក្នុងមួយស្លាបព្រាកាហ្វេ

របៀបអនុវត្ត៖
១.យកធាតុផ្សំទាំងអស់លាយបញ្ចូលគ្នានៅក្នុងកូនចានតូចមួយ រហូតក្លាយជាល្បាលខាប់ៗ។
២.បន្ទាប់មកចាប់ផ្តើមអនុវត្តនៅលើផ្ទៃមុខរបស់អ្នកឲ្យសព្វ ហើយរង់ចាំឲ្យស្ងួតប្រហែលជា ១០នាទី។
៣.បន្ទាប់មកទៀត ប្រើទឹកក្តៅឧណ្ឌៗដើម្បីលាងសម្អាតកាកសំណល់ចេញ។

សូមព្យាយាមអនុវត្តរូបមន្តមួយនេះឲ្យបាន ៣ដងក្នុងមួយសប្តាហ៍ អាចកាត់បន្ថយការកើតមុន និងការពារមិនឲ្យចេញមុនបន្ថែមទៀត ព្រោះវាមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដ៏សម្បូរបែប៕

មតិយោបល់