ព័ត៌មានសុខភាព

ញ៉ាំអំបិលច្រើនជាង ៥ក្រោមក្នុងមួយថ្ងៃ ប្រយ័ត្នបាត់ការចង់ចាំ

អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Weill Cornell សហរដ្ឋអាមេរិក បានចង្អុលបង្ហាញថា របបអាហារដែលមានផ្ទុកជាតិប្រៃខ្លាំងអាចបំផ្លាញការចង់ចាំរបស់មនុស្សគ្រប់រូប។

បន្ទាប់ពីការពិសោធន៍ទៅលើសត្វកណ្តុរ អ្នកស្រាវជ្រាវបានរកឃើញថា របបអាហារមានជាតិប្រៃខ្ពស់ ធ្វើឲ្យខួរក្បាលរបស់សត្វខ្វះអុកស៊ីសែន ដែលជាសមាសធាតុដ៏សំខាន់ក្នុងការបង្កើតការចង់ចាំរបស់ខួរក្បាល។

វាមិនត្រឹមតែកាត់បន្ថយការចង់ចាំរបស់សត្វនោះទេ កង្វះអុកស៊ីសែននៅក្នុងខួរក្បាលក៏អាចប៉ះពាល់ដល់ឥរិយាបទរបស់មនុស្ស ប្រព័ន្ធសរសៃប្រសាទ និងកើតមានរោគសញ្ញានៃជំងឺវង្វេងផងដែរ។

ការសិក្សាបានរកឃើញថា ជនជាតិអាមេរិកភាគច្រើនប្រើអំបិលលើស ៥ក្រាមក្នុងមួយថ្ងៃ ដែលបំពានលើការណែនាំរបស់ក្រុមគ្រូពេទ្យ។
ទោះបីជាយ៉ាងណាក៏ដោយ បើយោងតាមអ្នកវិទ្យាសាស្ត្របានឲ្យដឹងថា ផលប៉ះពាល់ទាំងនេះអាចបានលុបបំបាត់បាន ដោយទម្លាប់ប្រើប្រាស់អំបិលក្នុងកម្រិតមធ្យម។

លើសពីនេះទៅទៀត ក្រុមអ្នកវិទ្យាសាស្ត្របានព្រមានថា ការប្រើអំបិលច្រើនពេកអាចធ្វើឲ្យប៉ះពាល់ដល់ផ្នែកផ្សេងៗទៀតនៃរាងកាយ និងប្រឈមគ្រោះថ្នាក់ដល់ជីវិត។

មានមនុស្សរហូតដល់ ៤០០,០០០នាក់បានស្លាប់ដោយសារតែជំងឺបេះដូង ដែលបណ្តោលមកពីការទទួលទានរបបអាហារមានផ្ទុកជាតិសូដ្យូមខ្ពស់ (គ្រឿងផ្សំសំខាន់គឺអំបិល) នៅត្រឹមឆ្នាំ ២០១៥។

នៅពេលអ្នកទទួលទានជាតិសូដ្យូមលើសកម្រិត រាងកាយនឹងផ្ទុកសារធាតុរាវដែលបានមកពីអំបិលកាន់តែច្រើនឡើង។ នេះជាមូលហេតុដែឡបណ្តោលឲ្យបេះដូង លំបាកក្នុងការបូមឈាម ហើយសម្ពាធឈាមកើនឡើងខ្ពស់។

កាលណាសម្ពាធឈាមកើនឡើងខ្ពស់ អាចបង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺសរសៃឈាមបេះដូង ស្ទះចរន្តឈាមដែលបញ្ចូលអុកស៊ីសែនទៅកាន់សរីរាង្គផ្សេងៗ រួមទាំងខួរក្បាល ធ្វើឲ្យការចងចាំថយចុះ និងបាត់បង់នូវសតិក្នុងគ្រប់គ្រងលើខ្លួនឯង។

ដូច្នេះហើយអ្នកជំនាញបានផ្តល់អនុវសាសន៍ថា ដើម្បីការបន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង ឬបាត់បង់ការចងចាំ អ្នកគួរតែទម្លាប់ប្រើប្រាស់អំបិលក្នុងបរិមាណមធ្យមត្រឹមតែ ៥ក្រាមក្នុងមួយថ្ងៃ៕

ប្រភព៖ soha

មតិយោបល់