ព័ត៌មានសុខភាព

ហូរឈាមចេញពីចុងសុដន់ពេលមានផ្ទៃពោះ តើមានគ្រោះថ្នាក់ទេ?

ក្នុងអំឡុងពេលមានផ្ទៃពោះរាងកាយរបស់មនុស្សស្រីមានការផ្លាស់ប្តូរយ៉ាងខ្លាំង ខណ:ដែលសុដន់រីកធំជាងមុន ដើម្បីត្រៀមខ្លួនផលិតទឹកដោះសម្រាប់បំពេញតម្រូវការពេលកូនកើតមក។ ក៏ប៉ុន្តែបើមានឈាមហូរចេញពីចុងសុដន់នៅដំណាក់កាលនេះ តើអាចមានគ្រោះថ្នាក់ដែរឬទេ?

តាមការសិក្សាមួយបានរកឃើញថា អំឡុងពេលមានផ្ទៃពោះផ្នែកខ្លះបរស់មនុស្សស្រីអាចទទួលរងនូវការហូរឈាម រួមទាំងចុងសុដន់ផងដែរ។ នេះក៏ដោយសារតែពេលមានផ្ទៃពោះកោសិកាម្យ៉ាងដែលគេហៅថា epithelial ក្នុងសុដន់មានការប្រែប្រួលលឿនពេក ធ្វើឲ្យមានឈាមហូរខ្លះៗចេញពីចុងសុដន់ ជាពិសេសនៅចុងបញ្ចប់នៃត្រីមាសទី២ ឬត្រីមាសទី៣។

ការហូរឈាមចេញពីចុងសុដន់បន្តិចបន្តួចមានប្រមាណជា ២០ភាគរយក្នុងអំឡុងពេលមានផ្ទៃពោះ និង១៥ភាគរយអំឡុងពេលបំបៅដោះកូន ត្រូវបានគេចាត់ទុកជារឿងធម្មតា ហើយករណីនេះមិនយូរមិនឆាប់នឹងបាត់ទៅវិញដោយខ្លួនឯង។

ទោះបីជាការស្រាវជ្រាវបានចង្អុលបង្ហាញថា វាគ្មានគ្រោះថ្នាក់អ្វីចំពោះស្ត្រីមានផ្ទៃពោះក៏ដោយ ប៉ុន្តែអ្នកមិនគួរមិនអើពោះនឹងរោគសញ្ញានេះឡើយ ព្រោះករណីមួយចំនួននៃការកើតជំងឺមហារីកសុដន់ ក៏បង្ហាញតាមរយ:ការហូរឈាមពីចុងសុដន់ដែរ៕

ប្រភព៖ thehealthsite

មតិយោបល់