Post News Media ព័ត៌មានសុខភាព ផ្លែឈើ ៥ប្រភេ...

ផ្លែឈើ ៥ប្រភេទសម្បូរវីតាមីន C មិនចាញ់ផ្លែក្រូចឡើយ

វីតាមីន C គឺជាវីតាមីនដែលរលាយក្នុងទឹក ហើយដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាសុខភាពនៃជាលិការបស់រាងកាយ ក៏ដូចជាសកម្មភាពនៃសារជាតិប្រឆាំងអុកស៊ីតកម្មផងដែរ។ វីតាមីន C សមត្ថភាពក្នុងការការពារប្រឆាំងនឹងជំងឺសរសៃឈាមបេះដូង ខ្សោយប្រព័ន្ធភាពស៊ាំ បញ្ហាសុខភាពមុនពេលសម្រាលកូន ជំងឺភ្នែក និងស្បែកជ្រីវជ្រួញ។

ប្រសិនបើកង្វះវីតាមីន C ក្នុងរាងកាយ អ្នកអាចជួបបញ្ហាសម្ពាធឈាមឡើងខ្ពស់ ជំងឺក្រួសក្នុងថង់ប្រមាត់ ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺមហារីកមួយចំនួន និងជំងឺក្រិនសរសៃឈាម…។

ថ្វិត្បិតតែវីតាមីន C ត្រូវបានគេទទួលស្គាល់ថា សម្បូរនៅក្នុងប្រភេទផ្លែក្រូចក៏ពិតមែន ក៏ប៉ុន្តែមិនមានន័យថា វីតាមីន C មានតែនៅក្នុងផ្លែក្រូចមួយមុខគត់នោះទេ សូម្បីតែផ្លែឈើមួយចំនួនទៀតក៏មានវីតាមីន C មិនចាញ់គ្នាឡើយ។

ផ្លែត្របែក
ត្របែក គឺជាផ្លែឈើមួយប្រភេទដែលមានក្លិនក្រអូបឈ្ងុយ ហើយត្រូវបានគេរកឃើញថាមានផ្ទុកវីតាមីន C រហូតដល់ទៅ ៦២៨ភាគរយ ដែលត្រូវបានអ្នកជំនាញណែនាំឲ្យទទួលទានជាប្រចាំថ្ងៃ។

ផ្លែស្វាយ
ស្វាយទុំ គឺជាផ្លែឈើដ៏ពេញនិយមបំផុតសម្រាប់រដូវក្តៅ ខណ:ដែលវាមានផ្ទុកវីតាមីន C កម្រិតខ្ពស់។ នៅក្នុងទឹកស្វាយទុំមួយកែវ មានផ្ទុកវីតាមីន C ៧៦ភាគរយ ហើយវាក៏សម្បូរទៅដោយជាតិសរសៃ រ៉ែ និងវីតាមីនផ្សេងជាច្រើនទៀតផងដែរ។

ផ្លែគូលេន
គូលេន មិនត្រឹមតែជាផ្លែឈើដែលមានរសជាតិផ្អែមឆ្ងាញ់នោះទេ វាក៏សម្បូរវីតាមីន C ខ្ពស់មិនចាញ់ផ្លែឈើដទៃទៀតដែរ។ ផ្លែគូលេន ចំនួន ១០០មីលីក្រាមមានផ្ទុកវីតាមីន C ៧១,៥មីលីក្រាម រួមផ្សំទាំងជាតិខ្លាញ់ ប៉ូតាស្យូម និងប្រតេអ៊ីនជាច្រើនទៀត។

ផ្លែល្ហុង
នៅក្នុងទឹកល្ហុងចំណុះមួយកែវ មានផ្ទុកវីតាមីន C ចំនួន ១៤៤ភាគរយ ដែលត្រូវបានគេចាត់ទុកជាប្រភពនៃវីតាមីន C ដ៏ល្អបំផុត។ ក្រៅពីនេះវាក៏សម្បូរទៅដោយ វីតាមីន A ហ្វូលិក ជាតិសរសៃ កាល់ស្យូម ប៉ូតាស្យូម និងអាស៊ីតខ្លាញ់អូមេហ្គា-៣ ផងដែរ។

ផ្លែម្នាស់
ម្នាស់ត្រូវបានគេចាត់ទុកជាផ្លែឈើធម្មជាតិដ៏ល្អបំផុត ព្រោះនៅក្នុងទឹកម្នាស់ស្រស់ ១កែវមានរហូតដល់ ១៣១ភាគរយ។ លើសពីនេះ វាជាប្រភពដ៏ល្អនៃវីតាមីន A កាល់ស្យូម ប៉ូតាស្យូម និងជាតិសរសៃ ដែលរាងកាយត្រូវការជាចាំបាច់៕

ប្រភព៖ boldsky

Loading...