ព័ត៌មានសុខភាព

អត្ថប្រយោជន៍ដ៏វិសេសវិសាល ៧យ៉ាងនៃផ្លែទំពាំងបាយជូរខ្មៅ

ទំពាំងបាយជូរខ្មៅ គឺជាផ្លែឈើធម្មជាតិមួយប្រភេទដែលមានអាយុកាលចាស់ជាងគេនៅក្បែរតំបន់អឺរ៉ុបខាងកើត ហើយវាត្រូវបានគេទទួលស្គាល់ថា មានផ្ទុកសារធាតុចិញ្ចឹម និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលល្អបំផុតសម្រាប់សុខភាព។ ក្រៅពីសម្បូរសារធាតុចិញ្ចឹម និងមានរសជាតិផ្អែមឆ្ងាញ់គួរឲ្យចង់ទទួលទាន ផ្លែទំពាំងបាយជូរខ្មៅអាចផ្តល់នូវអត្ថប្រយោជន៍អស្ចារ្យ ៧យ៉ាង ប្រសិនបើអ្នកទទួលទានជាប្រចាំ។

គ្រប់គ្រងជាតិស្ករក្នុងឈាម
ការទទួលទានទំពាំងបាយជូរខ្មៅ អាចជួយព្យាបាលជំងឺទឹកនោមផ្អែម ព្រោះវាមានផ្ទុកអាស៊ីត phenolic ពីធម្មជាតិ ដែលជាអ្នកទទួលខុសត្រូវចំពោះការបង្កើត និងបញ្ចេញអាំងស៊ុយលីន។ នៅពេលដែលរាងកាយគ្រប់គ្រងអាំងស៊ុយលីនបានល្អ ជាតិស្ករក្នុងឈាមក៏មិនកើតឡើងដែរ។

កែលម្អមុខងារខួរក្បាល
ការទទួលទានផ្លែទំពាំងបាយជូរខ្មៅ ជាទៀងទាត់អាចជួយបង្កើនការចង់ចាំ ព្យាបាលជំងឺឈឺក្បាលប្រកាំង និងការពារមិនឲ្យកើតជំងឺវង្វេង។ ទំពាំងបាយជូរខ្មៅត្រូវបានគេទទួលស្គាល់ថា ជាភ្ញាក់ងារការពារខួរក្បាលយ៉ាងសំខាន់បំផុត។

ការពារបេះដូង
សារធាតុ phytochemicals ដែលមានវត្តមាននៅក្នុងផ្លែទំពាំងបាយជូរខ្មៅ អាចជួយកាត់បន្ថយការខូចខាតនៃសាច់ដុំបេះដូង និងជួយកាត់បន្ថយកូលេស្តេរ៉ុលក្នុងខ្លួន។ នេះហើយជាមូលហេតុ ធ្វើឲ្យផ្លែទំពាំងបាយជូរមានសមត្ថភាពអាចការពារបញ្ហាគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។

បង្ការជំងឺមហារីក
ទំពាំងបាយជូរខ្មៅ មានលក្ខណ:សម្បិត្តប្រឆាំងនឹងជំងឺមហារីកគ្រប់ប្រភេទយ៉ាងមានប្រសិទ្ធភាព រួមទាំងមហារីកសុដន់។ សារធាតុ Resveratrol ដែលជាសារធាតុតែមួយគត់ត្រូវបានគេរកឃើញនៅក្នុងផ្លែទំពាំងបាយជូរខ្មៅ មានសមត្ថភាពបំផ្លាញកោសិកាមហារីក។

ពង្រឹងប្រព័ន្ធភាពស៊ាំ
ទំពាំងបាយជូរខ្មៅ សម្បូរទៅដោយវីតាមីន C វីតាមីន K វីតាមីន A និងសារធាតុរ៉ែដទៃទៀត ដែលអាចជួយបង្កើនប្រព័ន្ធភាពស៊ាំមានប្រសិទ្ធភាពបំផុត។ ផ្លែទំពាំងបាយជូរខ្មៅ សម្បូរទៅដោយជាតិស្ករ និងអាស៊ីតសរីរាង្គ ដែលអាចជួយកាត់បន្ថយការទល់លាមក បញ្ហារំលាយអាហារ និងព្យាបាលបញ្ហាតម្រងនោមផងដែរ។

ការបាលបញ្ហាពុកឆ្អឹង
សារធាតុ Resveratrol ដែលមាននៅក្នុងផ្លែទំពាំងបាយជូរខ្មៅ មានប្រសិទ្ធភាពខ្លាំងបំផុតក្នុងការជួយព្យាបាលជំងឺមេតាប៉ូលិស។ ជំងឺមេតាប៉ូលិស អាចបង្កើនហានិភ័យវិវត្តទៅជាជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺទឹកនោមផ្អែម ហើយជាមូលហេតុធ្វើឲ្យអ្នកកើតជំងឺពុកឆ្អឹងដែរ។ ប៉ុន្តែ ការទទួលទានទំពាំងបាយជូរខ្មៅ អាចជួយការពារជំងឺពុកឆ្អឹងបាន។

សម្រកទម្ងន់
ទំពាំងបាយជូរខ្មៅ មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយបញ្ចេញជាតិពុលនៅក្នុងរាងកាយ ហើយលទ្ធផលអ្នកនឹងស្រកទម្ងន់។ លើសពីនេះផ្លែទំពាំងបាយជូរខ្មៅមានកាឡូរីទាប ប្រសិនបើអ្នកទទួលទានប្រចាំថ្ងៃនឹងជួយសម្រកទម្ងន់កាន់តែលឿន៕

ប្រភព៖ boldsky

មតិយោបល់