Post News Media ព័ត៌មានសុខភាព អាហារ៥ប្រភេទ ...

អាហារ៥ប្រភេទ បរិភោគទាំងឆៅមានប្រយោជន៍ខ្លាំងជាងឆ្អិន

អាហារមួយចំនួនត្រូវបានអ្នកជំនាញផ្តល់អនុសាស្ត្រឲ្យទទួលទានទាំងឆៅ ព្រោះវាផ្តល់នូវសារធាតុចិញ្ចឹមច្រើនដល់រាងកាយ ប៉ុន្តែនៅពេលដែលចម្អិនអាចបាត់បង់សារធាតុចាំបាច់ខ្លះ។

អាហារឆៅត្រូវបានគេរាប់បញ្ចូលទាំងផ្លែឈើ និងបន្លែស្រស់ ដែលមានប្រយោជន៍ខ្លាំងបំផុតដល់ការរំលាយអាហារ កាត់បន្ថយការរលាក ផ្តល់ជាតិសរសៃ ជួយឲ្យបេះដូងមានសុខភាពល្អ ការពារជំងឺមហារីក ព្យាបាលបញ្ហាទល់លាមក និងជួយរក្សាទម្ងន់ផងដែរ។

តើផ្លែឈើ និងបន្លែស្រស់អ្វីខ្លះទៅ ដែលផ្តល់អត្ថប្រយោជន៍ខ្លាំងចំពោះសុខភាព?

ខ្ទឹមបារាំង
ការបរិភោគខ្ទឹមបារាំងឆៅ អាចជួយការពារប្រឆាំងនឹងជំងឺមហារីកសួត និងមហារីកក្រពេញប្រូស្តាត ដោយសារតែវាមានផ្ទុកសមាសធាតុប្រឆាំងនឹងជំងឺមហារីក និងសារធាតុស្ពាន់ធ័រដ៏សម្បូរបែប។

ទឹកដូង
ទឹកដូង គឺជាភេសជ្ជ:ដ៏ល្អបំផុតសម្រាប់សុខភាព ព្រោះវាមានផ្ទុកសារធាតិចិញ្ចឹម និងសារធាតុអេឡិត្រូលីត្រជាច្រើន បើធៀបទៅនឹងទឹកដូងដែលត្រូវបានគេចម្អិន។ ក្រៅពីនេះ ទឹកដូង អាចផ្តល់នូវសារធាតុម៉ាញ៉េស្យូម ប៉ូតាស្យូម និងសូដ្យូម ដែលរាងកាយត្រូវការជាចាំបាច់។

ខ្ទឹមស
ខ្ទឹមស គឺជាគ្រឿងទេសដ៏ពេញនិយមបំផុតសម្រាប់បន្ថែមនៅក្នុងអាហារគ្រប់ប្រភេទ ប៉ុន្តែគួរឲ្យស្តាយនៅពេលដែលអ្នកចម្អិន វានឹងបាត់បង់តម្លៃអាហារូបត្ថម្ភ។ ខ្ទឹមស ត្រូវាបានគេរកឃើញថា មានផ្ទុកសារធាតុប្រឆាំងនឹងជំងឺមហារីក ដែលអ្នកអាចទទួលអត្ថប្រយោជន៍យ៉ាងពេញលេញនៅពេលញ៉ាំទាំងឆៅ។

ប៉េងប៉ោះ
ប៉េងប៉ោះ ផ្តល់នូវវីតាមីន សារធាតុរ៉ែ និងសារធាតុចិញ្ចឹមសំខាន់ៗដែលអាចផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាព។ ការទទួលទានប៉េងប៉ោះឆៅ នឹងជួយការពារសុខភាពបានច្រើនយ៉ាង រួមបញ្ចូលទាំង បញ្ហាពុកឆ្អឹង ជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺតម្រងនោម ជំងឺបេះដូង និងភាពធាត់។

ផ្លែប៊ឺរ
ជាតិសរសៃនៅក្នុងផ្លែឈើមួយប្រភេទនេះ អាចជួយឲ្យអ្នកកាន់តែមានសុខភាពល្អ ប្រសិនបើទទួលទានឆៅ។ ប៉ុន្តែ ប្រសិនបើអ្នកធ្វើការចម្អិន សារធាតុចិញ្ចឹមួយនេះនឹងបាត់បង់ ធ្វើឲ្យអ្នកមិនអាចទទួលបានប្រយោជន៍អស់ឡើយ៕

ប្រភព៖ boldsky

Loading...