ព័ត៌មានសុខភាព

គួរចង់ចាំ! ទម្លាប់អាក្រក់ក្នុងការទទួលទាន៣ចំណុចធ្វើឲ្យអ្នកឈឺក្រពះដោយមិនដឹងខ្លួន

ជំងឺក្រពះ ត្រូវបានគេចាត់ទុកជាជំងឺទូទៅមួយប្រភេទដែលរីករាលដាលយ៉ាងខ្លាំងចំពោះមនុស្សជាច្រើននាពេលបច្ចុប្បន្ននេះ។ អ្នកជំនាញផ្នែកសុខភាពបានបង្ហាញថា ភាគច្រើនជំងឺក្រពះកើតឡើងដោយសារតែការឆ្លងមេរោគ Helicobacter pylori ការប្រើប្រាស់ថ្នាំច្រើនពេក វិបត្តិផ្លូវចិត្ត និងរាងកាយគ្មានផាសុខភាពជាដើម។

លើសពីនេះទៅទៀត ទម្លាប់នៃការទទួលទានអាហារប្រចាំថ្ងៃក៏ជាកត្តាសំខាន់ដែលអាចបង្កើនហានិភ័យនៃជំងឺក្រពះដែរ។ ខាងក្រោមនេះ គឺជាទម្លាប់មិនល្អ៣ចំណុច ដែលអាចបំផ្លាញក្រពះដោយមិនដឹងខ្លួន៖

១.ទទួលទានអាហារមិនទៀងពេល
នៅពេលដែលក្រពះស្រេកឃ្លានខ្លាំង ហើយមិនមានអាហាររំលាយទេនោះ ទឹកអាស៊ីតរបស់វានឹងបំផ្លាញស្រទាប់របស់ក្រពះ។ ម្យ៉ាងវិញទៀត ប្រសិនបើអ្នកទទួលទានអាហារច្រើនជ្រុល បណ្តោលឲ្យអាហារផ្ទុកនៅក្នុងក្រពះយូរពេក ក៏មានបញ្ហាឈឺក្រពេះកើតឡើងដែរ។

២.ញ៉ាំលឿនពេក
ប្រសិនបើអ្នកមិនបានទំពារអហារឲ្យបានម៉ត់ល្អមុននឹងលេបចូលក្នុងពោះទេ វានឹងបង្កើនបន្ទុកទៅលើក្រពះកាន់តែខ្លាំង។ នៅពេលដែលក្រពះធ្វើការយឺតយ៉ាវ អាហារនឹងស្កុតនៅក្នុងក្រពះកាន់តែយូរ ហើយវានឹងធ្វើឲ្យខូចដល់ស្រទាប់នៃក្រពះ។

៣.ញ៉ាំពេលល្ងាចច្រើនពេក
ប្រសិនបើអ្នកញ៉ាំអាហារពេលព្រឹកច្រនពេកនឹងប៉ះពាល់ដល់គុណភាពនៃការគេង។ វាក៏រំញោចដល់ក្រពះពោះវៀនផងដែរ ដែលនាំឲ្យក្រពះបញ្ចេញទឹកអាស៊ីតច្រើនហួសប្រមាណដែឡបណ្តោលឲ្យមានបញ្ហាដំបៅក្រពះ៕

ប្រភព៖ soha

មតិយោបល់