Post News Media ព័ត៌មានសុខភាព របៀបទប់ស្កាត់...

របៀបទប់ស្កាត់រាងកាយកុំឲ្យស្រូបជាតិខ្លាញ់ច្រើនហួសហេតុ ក្រោយពេលញ៉ាំអាហារសម្បូរខ្លាញ់

ការទទួលទានអាហារដែលសម្បូរជាតិខ្លាញ់ញឹកញាប់ពេក មិនត្រឹមតែធ្វើឲ្យអ្នកធាត់លើសទម្ងន់ប៉ុណ្ណោះទេ ថែមទាំងអាចប៉ះពាល់ដល់សរសៃឈាមបេះដូង និងសរសៃឈាមខួរក្បាលថែមទៀត។ ហេតុនេះហើយ ដើម្បីកាត់បន្ថយរាងកាយកុំឲ្យស្រូបយកជាតិខ្លាញ់ច្រើនពេក បន្ទាប់ពីទទួលអាហារដែលសម្បូរខ្លាញ់ អ្នកឯកទេសបានផ្តល់អនុវត្តឲ្យយើងគ្រប់គ្នាទទួលទានផ្លែឈើ និងមើមឈើ៣ប្រភេទ។

ខ្ទឹមបារាំង
ខ្ទឹមបារាំង មានផ្ទុកសារធាតុ alliin និងសមាសធាតុផ្សំដទៃទៀត ដែលមានប្រសិទ្ធភាពក្នុងការកម្ចាត់ជាតិខ្លាញ់ដែលលើសចេញពីសរសៃឈាម កម្ចាត់កូលេស្តេរ៉ុលនៅតាមជញ្ជាំងសរសៃឈាម និងកំណក់ឈាមផងដែរ។ នេះហើយជាមូលហេតុ ដែលអ្នកគួរតែទទួលទានខ្ទឹមបារាំងឲ្យបានទៀងទាត់ ក្រោយពេលទទួលទានអាហារដែលសម្បូរជាតិខ្លាញ់។

ពោត
ពោត ត្រូវបានគេរកឃើញថា មានផ្ទុកជាតិកាល់ស្យូម ផូស្វ័រ ម៉ាញ៉េស្យូម ជាតិដែក សេលីញ៉ូម វីតាមីន A, B1, B2, B6, E ប៉េតាការ៉ូទីន និងជាប្រភពនៃជាតិសរសៃដ៏សម្បូរបែប។ ការទទួលទានពោតក៏ជាមធ្យាបាយដ៏ល្អ ដើម្បីកាត់បន្ថយកូលេស្តេរ៉ុល និងធ្វើឲ្យសរសៃឈាមមានសុខភាពល្អ។

ដំឡូងជ្វា
ដំឡូងជ្វា អាចជួយកាត់បន្ថយជាតិខ្លាញ់ មិនឲ្យប៉ះពាល់ដល់សរសៃឈាមបេះដូង រក្សាភាពបត់បែននៃសរសៃឈាម ការពារជំងឺរឹងក្រិនសរសៃឈាម កាត់បន្ថយការប្រមូលផ្តុំនៃកូលេស្តេរ៉ុល កាត់បន្ថយខ្លាញ់នៅក្រោមស្បែក និងបញ្ជៀសភាពធាត់។

ដូច្នេះហើយ ក្នុងចំណោមអាហារទាំង៣ប្រភេទនេះ អ្នកអាចទទួលទានមួយណាក៏បានដែរ ដើម្បីកាត់បន្ថយជាតិខ្លាញ់ដែលលើសចេញពីរាងកាយ៕

ប្រភព៖ soha

Loading...