Post News Media ព័ត៌មានសុខភាព អាហារដែលមានផ្...

អាហារដែលមានផ្ទុកកូលេស្តេរ៉ុលខ្ពស់ អាចបង្កជំងឺមហារីក ១០០ដង

ការស្រាវជ្រាវថ្មីមួយដោយសាកលវិទ្យាល័យ កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានបង្ហាញថា ការទទួលទានរបបអាហារដែលមានផ្ទុកកូលេស្តេរ៉ុលខ្ពស់ អាចបង្កើនហានិភ័យនៃជំងឺមហារីកពោះវៀនធំខ្លាំងបំផុត។

ការសិក្សាបានបង្ហាញថា ដើម្បីឆ្លើយតបទៅនឹងកម្រិតកូលេស្តេរ៉ុលខ្ពស់ កោសិកានៅក្នុងពោះវៀនធំរបស់សត្វកណ្តុរដែលធ្វើការពិសោធន៍ត្រូវបានបំបែក និងបង្កើតជាលិកាឡើងវិញយ៉ាងឆាប់រហ័ស។

យន្តការនេះមានឥទ្ធិពលយ៉ាងខ្លាំងទៅលើកោសិកាមហារីក ដែលធ្វើឲ្យដុំសាច់មហារីកលូតលាស់លឿនជាងសត្វកណ្តុរ ដែលស៊ីអាហារមានសុខភាពល្អ ១០០ដង។ អ្នកវិទ្យាសាស្ត្របាននិយាយថា ការទទួលទានអាហារដែលមានកូលេស្តេរ៉ុលកម្រិតខ្ពស់ ប្រៀបដូចជាលេបថ្នាំឲ្យឆាប់ស្លាប់អញ្ចឹងដែរ។

នៅក្នុងការសិក្សានេះ អ្នកស្រាវជ្រាវបានព្រមាណថា អាហារមួយចំនួនដែលបង្កើនកម្រិតកូលេស្តេរ៉ុលអាក្រក់ ជាពិសេសសាច់ក្រក ខ្លាញ់សត្វ ប៊ឺរ ក្រែម ឈីស … អ្នកគួរតែជៀសវាងប្រសិនបើចង់ស្លាប់ដោយសារជំងឺមហារីក៕

ប្រភព៖ soha

Loading...