Post News Media ព័ត៌មានសុខភាព CDC ព្រមានពីក...

CDC ព្រមានពីការឆ្លងរីករាលដាលនៃជំងឺគ្រុនផ្តាសាយ

មជ្ឈមណ្ឌលបង្ការ និងកម្ចាត់ជំងឺហៅថាកាត់ថា CDC កាលពីថ្ងៃទី៩ខែកុម្ភ:កន្លងទៅនេះ បានធ្វើការព្រមានអំពីជំងឺគ្រុនផ្តាសាយកំពុងតែរីករាលដាល ហើយកើនឡើងយ៉ាងខ្លាំងនៅទូទាំងសហរដ្ឋអាមេរិក។ លោក Anne Schuchat ជាអគ្គនាយក CDC បានថ្លែងថា ជំងឺគ្រុនផ្តាសាយមានសភាពធ្ងន់ធ្ងរខ្លាំងបំផុតក្នុងពេលមួយឆ្នាំចុងក្រោយនេះ។

តាមរបាយការណ៍បង្ហាញថា កុមារសរុបចំនួន ១០នាក់បានស្លាប់នៅសប្តាហ៍មុន ប៉ុន្តែចំនួនសរុបនៃអ្នកស្លាប់ដោយសារតែជំងឺគ្រុនផ្តាសាយក្នុងរដូវរងានេះមានរហូតដល់ទៅ ៦៣ករណី។

ជំងឺគ្រុនផ្តាសាយ ងាយនឹងឆ្លងខ្លាំងបំផុតចំពោះមនុស្សដែលមានប្រព័ន្ធភាពស៊ាំទន់ខ្សោយ គឺនៅវ័យ ៥០ ទៅ៦៤ ឆ្នាំ ហើយទារកដែលមានអាយុចាប់ពី ០ដល់ ៤ឆ្នាំក៏ដូចគ្នាដែរ។

ក្នុងចំណោមអ្នកជំងឺគ្រុនផ្តាសាយ ដែលដេកសម្រាកព្យាបាលនៅមន្ទីរពេទ្យមាន ៨៦,៤ភាគរយឆ្លងវីរុសគ្រុនផ្តាសាយធំប្រភេទ A និង១៣,២ ភាគរយ ឆ្លងវីរុសគ្រុនផ្តាសាយធំប្រភេទB ហើយមានខ្លះទៀតឆ្លងទាំងពីរប្រភេទតែម្តង។

លោក Schuchat ក៏ព្រមានផងដែរថា ការផ្ទុះឡើងនៃជំងឺគ្រុនផ្តាសាយបានរីករាលដាលនៅរដ្ឋចំនួន ៤៨ ក្នុងទឹកដីសហរដ្ឋអាមេរិក រួមទាំងតំបន់ដែលមានការរីករាលដាលខ្លាំងបំផុតនៅក្នុងរដ្ឋ Puerto Rico ។ ដូច្នេះ គ្រប់គ្នាគួរតែប្រុងប្រយ័ត្នចំពោះជំងឺមួយប្រភេទនេះ ព្រោះវាក៏អាចឆក់យកជីវិតបានដែរប្រសិនបើករណីធ្ងន់ធ្ងរ៕

ប្រភព៖ soha

Loading...