Post News Media ព័ត៌មានសុខភាព មិននឹកស្មាន! ...

មិននឹកស្មាន! វីតាមីន C ជាអ្នកឯកទេសថែរក្សាស្បែកពូកែដល់ម្លឹងសោះ

វីតាមីន C ត្រូវបានគេចាត់ទុក ជាសារធាតុចិញ្ចឹមដ៏ល្អបំផុតសម្រាប់សុខភាព ព្រោះវាអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំជួយឲ្យរាងកាយមានភាពរឹងមាំ។ មិនតែប៉ុណ្ណោះវីតាមីន C ត្រូវបានគេប្រើប្រាស់សម្រាប់ថែរក្សាសម្រស់ផងដែរ ជាពិសេសបញ្ហាមុនតែម្តង។ មិនថាតែស្បែករលាកដោយសារតែការកើតមុន ស្លាកស្នាមអុជខ្មៅដែលបន្សល់ទុកដោយសារតែមុន ឬស្បែកមានខ្លាញ់រងើមនោះទេ វីតាមីន C អាចជួយបានទាំងអស់។

ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ទាំង ៥យ៉ាងនៃការប្រើប្រាស់ប្រេងវីតាមីន C ចំពោះស្បែក៖

១.សម្អាតស្បែក
វីតាមីន C មានលក្ខណ:សម្បត្តិប្រឆាំងនឹងបាក់តេរី ដែលអាចបំផ្លាញពពួកបាក់តេរីដែលបង្កឲ្យមានបញ្ហាមុន។ លើសពីនេះវាក៏អាចជួយកម្ចាត់ភាពកខ្វក់ និងកំទេចកំទី ចេញពីផ្ទៃស្បែក និងរន្ធញើសផងដែរ។

២.ជួយព្យាបាលស្បែកឲ្យឆាប់ជា
វីតាមីន C គឺជាសារធាតុមួយដែលអាចជួយបង្កើនប្រព័ន្ធភាពស៊ាំ ជួយឲ្យរាងកាយមានសុខភាពល្អ។ មិនតែប៉ុណ្ណោះ វាក៏អាចជួយជួសជុលស្បែក និងព្យាបាលការខូចខាតដែលបណ្តោលមកពីការកើតមុន។

៣.ជួយកាត់បន្ថយការរលាក
ការកើតមុន អាចធ្វើឲ្យស្បែករលាកក្រហម ដោយសារតែលំហូរឈាមរត់ទៅកាន់ផ្ទៃស្បែក។ ក៏ប៉ុន្តែប្រេងវីតាមីន C អាចជួយកាត់បន្ថយបរិមាណនៃឈាមដែលរត់ទៅកាន់ផ្ទៃស្បែក ហើយអាចកាត់បន្ថយបញ្ហាស្បែកក្រហមផងដែរ។

៤.កាត់បន្ថយការផលិតខ្លាញ់នៅលើស្បែក
នៅពេលដែលស្បែកផលិតខ្លាញ់ច្រើនពេក បញ្ហាមុនក៏ងាយនឹងកើតឡើងដែរ ដោយសារតែពពួកបាក់តេរី និងភាពកង្វក់ងាយនឹងនៅតោងជាប់មិនព្រមទៅណា។ ក៏ប៉ុន្តែវីតាមីន C ត្រូវបានគេរកឃើញថា មានសមត្ថភាពក្នុងការកាត់បន្ថយការផលិតខ្លាញ់នៅលើផ្ទៃស្បែក ដែលធ្វើឲ្យឱកាសនៃការកើតមុនត្រូវបានកាត់បន្ថយ។

៥.កាត់បន្ថយស្នាមអុជខ្មៅ
ប្រេងវីតាមីន C មិនត្រឹមតែអាចជួយព្យាបាលបញ្ហាមុនប៉ុណ្ណោះទេ សូម្បីតែស្លាកស្នាមដែលបន្សល់ពីការកើតមុនក៏អាចកម្ចាត់បានដែរ។ ដូច្នេះ វាត្រូវបានគេចាត់ទុកជាឱសថដ៏មានសុវត្ថិភាពបំផុតក្នុងការថែរក្សាស្បែក បន្ទាប់ពីការកម្ចាត់មុន៕

ប្រភព៖ boldsky

Loading...