Post News Media ព័ត៌មានសុខភាព បើមិនចង់ធាត់ល...

បើមិនចង់ធាត់លើសទម្ងន់ ក្រោយបាយល្ងាចកុំទទួលទានភេសជ្ជ:មួយប្រភេទនេះ

ភាពធាត់លើសទម្ងន់មិនត្រឹមតែធ្វើឲ្យខូចរូបរាងប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យអ្នកជួបនូវបញ្ហាសុខភាពជាច្រើនយ៉ាង ដូចជា កើតជំងឺលើសឈាម ទឹកនោមផ្អែម ស្ទះសរសៃឈាមខួរក្បាល និងគាំងបេះដូង ជាដើម។

កត្តាចម្បងដែលបណ្តោលឲ្យកើតមានបញ្ហាធាត់ គឺទម្លាប់ទទួលទានអាហារដែលសម្បូរជាតិខ្លាញ់ និងការរស់នៅសុខស្រួលពេកពុំសូវបានបញ្ចេញសកម្មភាព។ ម្យ៉ាងវិញទៀត សូម្បីតែការទទួលទានទឹកក្រូចសូដា ក៏អាចធ្វើឲ្យអ្នកជួបបញ្ហាធាត់ដែរ ព្រោះភេសជ្ជ:បែបនេះមានផ្ទុកជាតិស្ករសប្បនិម្មិតច្រើនលើសលប់។ នៅក្នុងទឹកក្រូចសូដា ១កំប៉ុងមានផ្ទុកជាតិស្កររហូតដល់ទៅ ១០ស្លាបព្រាកាហ្វេឯណោះ។

បើយោងតាមការសិក្សាបានបង្ហាញថា ការផឹកទឹកក្រូចសូដា នៅពេលល្ងាចបន្ទាប់ពីទទួលទានបាយរួច អាចបណ្តោលឲ្យអ្នកឡើងគីឡូ ឬដុះខ្លាញ់ក្បាលពោះលឿនបំផុត។

ដូច្នេះប្រសិនបើអ្នកចង់រក្សាទំហំចង្កេះ ឬមិនចង់ឲ្យដុះខ្លាញ់ក្បាលពោះគួរតែជៀសភេសជ្ជ:ដែលមានផ្ទុកជាតិស្ករប្បនិម្មិតក្រោយពេលទទួលទានអាហារពេលល្ងាច៕

ប្រភព៖ boldsky

Loading...