Post News Media ព័ត៌មានសុខភាព ខំជក់ដល់ណាទៀត...

ខំជក់ដល់ណាទៀត! ជក់បារីពេលមានផ្ទៃពោះប្រៀបដូចជាបំផ្លាញជីវិតទារក

អ្នកណាក៏ដឹងដែរថា ការជក់បារី គឺជាទង្វើដ៏អាក្រក់បំផុតសម្រាប់សុខភាព ក៏ប៉ុន្តែទម្លាប់មួយនេះកំពុងតែមានការកើនឡើងយ៉ាងខ្លាំងចំពោះស្ត្រីមានផ្ទៃពោះនាពេលបច្ចុប្បន្ននេះ។ ហេតុអ្វីបានជាបារីបង្កគ្រោះថ្នាក់ដល់ទារក? មូលហេតុដ៏សាមញ្ញាបំផុត គឺជាតិនីកូទីន ឧស្ម័នកាបូនម៉ូណូអុកស៊ីត និងសារធាតុពុលផ្សេងៗទៀត ដែលអ្នកម្តាយស្រូបយកពីបារី ត្រូវបានចម្លងទៅតាមចរន្តឈាមរបស់អ្នក ហើយផ្ទេរទៅកាន់ទារកដោយផ្ទាល់។ នេះហើយ ជាមូលហេតុដែលធ្វើឲ្យទារកក្នុងផ្ទៃត្រូវប្រឈមនឹងបញ្ហាមួយចំនួននៅពេលកើតមក។

ខាងក្រោមនេះ គឺជាផលប៉ះពាល់មួយចំនួនដែលបណ្តោលមកពីការជក់បារីក្នុងពេលមានផ្ទៃពោះ ៖
១.បង្កើនអត្រាចង្វាក់បេះដូងរបស់ទារក។
២.កាត់បន្ថយបរិមាណនៃអុកស៊ីសែនដែលត្រូវបញ្ចូនទៅកាន់ទារក។
៣.បង្កើនហានិភ័យនៃការស្លាប់ក្នុងផ្ទៃ។
៤.បង្កើនហានិភ័យពិការភាពពីកំណើត។
៥.បង្កើនឱកាសនៃការរលូតកូន។
៦.បង្កើនហានិភ័យកើតមិនគ្រប់ខែ ឬទារកមិនគ្រប់គីឡូ។
៧.បង្កើនហានិភ័យនៃជំងឺផ្លូវដង្ហើម។
មិនត្រឹមតែទារកនៅក្នុងផ្ទៃនោះទេដែលទទួលរងនូវផលប៉ះពាល់ សូម្បីតែអ្នកម្តាយខ្លួនឯងក៏មានបញ្ហាសុខភាពដែរ។ ដូច្នេះស្ត្រីមានផ្ទៃពោះទាំងឡាយគួរតែជៀសវាងការជក់បារី ឬនៅឲ្យឆ្ងាយពីកន្លែងដែលមានផ្សែងបារី ដើម្បីសុវត្ថិភាព៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ pregnancyvideo

Loading...