ព័ត៌មានសុខភាព

ស្រីៗត្រូវប្រយ័ត្ន! គ្រឿងសំអាងក៏បង្កើនហានិភ័យកើតជំងឺមហារីកសុដន់ដែរ

ស្ត្រីគ្រប់រូបត្រូវតែដឹងថា ជំងឺមហារីកសុដន់មិនមានតែកត្តាហានិភ័យតែមួយមុខគត់នោះទេ ការពិតនៅមានករណីជាច្រើនទៀតដែលអ្នកពុំធ្លាប់ដឹង។ កង្វះនៃការធ្វើលំហាត់ប្រាណ កត្តាអាយុ ការមិនមានកូន មិនបានបំបៅដោះកូនដោយទឹកដោះ ការសេពគ្រឿងស្រវឹង ការទទួលទានអាហារសម្បូរខ្លាញ់ សុទ្ធតែជាកត្តាដែលបណ្តោលឲ្យកើតជំងឺមហារីកសុដន់ទាំងអស់។ ចំណែកឯប្រវត្តិគ្រួសារត្រូវបានគេរកឃើញថា អាចបង្កើនហានិភ័យនៃជំងឺមហារីកសុដន់ចាប់ពី ១០ទៅ ១៥ភាគរយ។ តែទោះជាយ៉ាងណាបើយោងតាមការស្រាវជ្រាវថ្មីៗនេះបានរកឃើញកត្តាដែលនាំឲ្យកើតមានហានិភ័យនៃជំងឺមហារីកសុដន់មួយទៀត គឺការប្រើប្រាស់គ្រឿងសំអាង។

បើយោងតាមលោកវេជ្ជបណ្ឌិត Kanchan Kaur បានបង្ហាញថា ការប្រើប្រាស់គ្រឿងសំអាងអាចបណ្តោលឲ្យស្ត្រីត្រូវប្រឈមនឹងជំងឺមហារីកសុដន់។ នេះដោយសារតែគ្រឿងសំអាង មានផ្ទុកសារធាតុគីមី ដែលអាចរំខានដល់តុល្យភាពអ័រម៉ូនក្នុងរាងកាយរបស់ស្ត្រី។ សារធាតុគីមីទាំងនោះអាចរំខានដល់ការការអភិវឌ្ឍ និងលទ្ធភាពបន្តពូជរបស់ស្ត្រី ដោយសារតែផលវិបាកនៃអ័រម៉ូន។

ដូច្នេះហើយ ដើម្បីសុវត្ថិភាពអ្នកគួរព្យាយាមប្រើប្រាស់គ្រឿងសំអាងដែលផ្សំឡើងពីធម្មជាតិវិញប្រសើរជាង។ ម្យ៉ាងវិញទៀត អ្នកគួរតែឧស្សាហ៍ពិនិត្យសុដន់ដោយខ្លួនឯងឲ្យបានញឹកញាប់ តាមរយ:ការប្រើម្រាមដៃដើម្បីស្ទាបរកមើលដុំសាច់៕

ប្រភព៖ thehealthsite

មតិយោបល់