ព័ត៌មានសុខភាព

ឆ្លងកាត់រាល់ខែ តិចអត់ដឹងមានរឿងអ្វីកើតឡើងក្នុងពេលមករដូវ!

មនុស្សស្រីដែលឈានដល់វ័យបន្តពូជមិនអាចគេចផុតពីការមករដូវបាននោះឡើយ ព្រោះវាជាច្បាប់ធម្មជាតិ។ ក្នុងអំឡុងពេលវដ្តរដូវ ឈាម កោសិកា និងទឹករំអិលចាប់ផ្តើមរំសាយចេញពីស្បូន។

ជាទូទៅវដ្តរដូវ មានរយ:ពេល ២៨ថ្ងៃ ប៉ុន្តែវាអាចមានការប្រួលប្រួលខុសៗគ្នាពីស្ត្រីម្នាក់ទៅម្នាក់ទៀត។ សម្រាប់វដ្តរដូវដែលមានរយ:ពេលចាប់ពី ២០ ទៅ ៤០ថ្ងៃ ចាត់ទុកជារឿងធម្មតា តែប្រសិនបើវដ្តរដូវមានរយ:ពេលយូរជាង ៦សប្តាហ៍ត្រូវបានគេចាត់ទុកជាការមករដូវមិនទៀង។

ការបញ្ចេញពងអូវុលកើតឡើងប្រហែលជា ១៤ទៅ ១៦ថ្ងៃមុនពេលស្ត្រីមករដូវ (មិនមែន១៤ថ្ងៃ បន្ទាប់ពីការមករដូវឡើយ)។ ករណីកម្រ ស្ត្រីអាចបញ្ចេញពងអូវុលពីរដងក្នុងមួយខែ។

ការបង្កកំណើតនៃស៊ុតមួយអាចកើតឡើង បន្ទាប់ពីការបញ្ចេញពងអូវុលប៉ុណ្ណោះ។ ស៊ុតនៅតែអាចរស់នៅប្រហែលជា ២៤ម៉ោង នៅពេលដែលបញ្ចេញពងអូវែ។ ចំណែកមេជីវិតឈ្មោល អាចរស់រានមានជីវិតក្នុងរាងកាយរបស់ស្ត្រីរយ:ពេល ៣ទៅ៤ថ្ងៃ ប៉ុន្តែក្នុងករណីខ្លះអាចរស់នៅបានរយ:ពេល ៦ទៅ៧ថ្ងៃ។

ប្រសិនបើគូស្នេហ៍ មានការរួមភេទមុន ឬក្រោយការបញ្ចេញពងអូវុលរយ:ពេល ៧ថ្ងៃ ពួកគេអាចមានផ្ទៃពោះ ព្រោះមេជីវិតឈ្មោលរស់នៅក្នុងរាងកាយរបស់ស្ត្រីរហូតដល់ការបញ្ចេញពងអូវុលកើតឡើង។ ដូច្នេះ ចំពោះគូរស្នេហ៍ដែលពុំទាន់មានបំណងចង់បានកូន គួរតែប្រុងប្រយ័ត្នចំពោះការរួមភេទក្នុងអំឡុងពេលនេះ។

សូមទស្សនាវីដេអូដែលអ្នកជំនាញធ្វើការបង្ហាញដូចខាងក្រោម៖

ប្រភព៖ pregnancyvideo

មតិយោបល់