ព័ត៌មានសុខភាព

អាហារ៥ប្រភេទដែលមនុស្សភាគច្រើនចូលចិត្ត តែញ៉ាំច្រើនអាចឡើងកូលេស្តេរ៉ុលខ្ពស់

រាងកាយរបស់មនុស្សម្នាក់ៗ ត្រូវការកូលេស្តេរ៉ុលល្អដើម្បីរក្សា និងបង្កើនជាលិកាដែលមានសុខភាពល្អ។ ក៏ប៉ុន្តែប្រសិនបើកូលេស្តេរ៉ុលអាក្រក់កើតឡើងខ្ពស់នៅក្នុងឈាម នោះវាអាចប្រែក្លាយទៅជាខ្លាញ់ដែលនាំឲ្យរាំងស្ទះដល់លំហូរឈាម និងបង្កើនហានិភ័យនៃជំងឺបេះដូង។

កម្រិតកូលេស្តេរ៉ុលខ្ពស់ក្នុងឈាម ភាគច្រើនគឺបណ្តោលមកពីទម្លាប់ទទួលទានរបបអាហារមិនល្អ និងរបៀបរស់នៅគ្មានផាសុខភាព។ អ្នកជំនាញបានណែនាំថា មនុស្សម្នាក់ៗមិនគួរទទួលទានកូលេស្តេរ៉ុលច្រើនជាង ៣០០ក្រាមក្នុងមួយថ្ងៃនោះឡើយ។

កូលេស្តេរ៉ុលកើនឡើងខ្ពស់ អាចនាំឲ្យអ្នកមានជំងឺលើសឈាម ទឹកនោមផ្អែម បញ្ហាតម្រងនោម សរសៃឈាមបេះដូង ដាច់សរសៃឈាមខួរក្បាល។ ហេតុនេះហើយ អ្នកគួរតែកាត់បន្ថយ ឬជៀសវាងរបបអាហារដែលស្ថិតនៅក្នុងបញ្ជីដូចខាងក្រោមនេះ។

ថ្លើមសត្វ
ថ្លើមសត្វ ទម្ងន់១០០ក្រាមមានផ្ទុកកូលេស្តេរ៉ុលរហូតដល់ទៅ ៥៦៤មីលីក្រាម។ ហេតុនេះអ្នកគួរតែកាត់បន្ថយការទទួលទានថ្លើមសត្វ ព្រោះវាអាចបណ្តោលឲ្យកូលេស្តេរ៉ុលអាក្រក់កើនឡើងនៅក្នុងឈាម ហើយបង្កទៅជាជំងឺផ្សេងៗ។

ការ៉េម
ការរ៉េម ត្រូវបានគេចាត់ទុកជាបង្អែមដ៏ពេញនិយមបំផុតសម្រាប់មនុស្សគ្រប់វ័យ ប៉ុន្តែវាមិនល្អសម្រាប់មនុស្សដែលកំពុងតែមានកូលេស្តេរ៉ុលខ្ពស់ទេ។ ការ៉េម មានផ្ទុកជាតិខ្លាញ់ខ្ពស់ ដែលអាចបង្កើនកម្រិតកូលេស្តេរ៉ុលកាន់តែច្រើន ប្រសិនបើអ្នកញ៉ាំញឹកញាប់។

គ្រឿងស្រវឹង
ការសេពគ្រឿងស្រវឹង អាចបង្កើនឱកាសនៃការវិវត្តទៅជាកូលេស្តេរ៉ុលអាក្រក់ ធ្វើឲ្យមានសម្ពាធឈាម និងជំងឺដាច់សរសៃឈាមកើតឡើង។ កាត់បន្ថយការសេពគ្រឿងស្រវឹង ដើម្បីជៀសផុតពីហានិភ័យកើនឡើងកូលេស្តេរ៉ុលក្នុងសរសៃឈាម។

សាច់ក្រហម
សាច់ក្រហម មានផ្ទុកខ្លាញ់ឆ្អែតដែលអាចបង្កើនកូលេស្តេរ៉ុលនៅក្នុងរាងកាយកាន់តែច្រើន។ ដូចគ្នានេះផងដែរ អ្នកត្រូវជៀសវាងសាច់ក្លាសេ ឬសាច់កែច្នៃដូចជា សាច់ក្រកជាដើម ព្រោះវាអាចបង្កើនហានិភ័យកាន់តែខ្លាំង។ ផ្ទុយទៅវិញ អ្នកគួរតែជ្រើសរើសសាច់មាន់ ឬត្រីដែលមានខ្លាញ់ទាបប្រសើរជាង។

ប្រភេទអាហារឆាប់បានញ៉ាំ

អាហារដែលងាយចម្អិនឆាប់បានញ៉ាំដូចជា ភីហ្សា ប៊ឺហ្គ័រ នំខេក ដំឡូងបារាំងបំពង… មានផ្ទុកកូលេស្តេរ៉ុលខ្ពស់ដែលអ្នកគួរតែយកចិត្តទុកដាក់ក្នុងការទទួទាន។ ចំណីអាហារទាំងនេះ អាចបំលែងទៅជាខ្លាញ់ ដែលអាចបង្កើនកូលេស្តេរ៉ុលអាក្រក់ក្នុងឈាមបានយ៉ាងងាយ។

គ្រប់ប្រភេទនៃអាហារទាំងប៉ុន្មានខាងលើនេះ អ្នកគួរតែកាត់បន្ថយការទទួលទាន ឬជៀសវាងតែម្តងសម្រាប់អ្នកដែលមានបញ្ហាកូលេស្តេរ៉ុលខ្ពស់ក្នុងខ្លួន៕

ប្រភពោះ boldsky

មតិយោបល់