Post News Media ព័ត៌មានសុខភាព ត្រឹម២យប់ប៉ុណ...

ត្រឹម២យប់ប៉ុណ្ណោះ បបូរមាត់ធ្លាប់តែខ្មៅនឹងប្រែជាស៊ីជម្ពូរ

តើអ្នកកំពុងតែខ្វល់ខ្វាយជាមួយនឹងបបូរមាត់ពណ៌ខ្មៅមែនទេ? បបូរមាត់ គឺជាផ្នែកមួយដែលជួយលើកកម្ពស់សម្រស់របស់សុភាពនារីទាំងឡាយឲ្យកាន់តែមានភាពទាក់ទាញ។ ហេតុនេះហើយទើបពួកគេតែងតែព្រួយបារម្ភចំពោះបញ្ហាបបូរមាត់ខ្មៅ រហូតមានអ្នកខ្លះហ៊ានចំណាយប្រាក់ទិញផលិតផលថ្លៃៗមកប្រើប្រាស់ថែមទៀត។

ទោះជាយ៉ាងណាក៏ដោយ អ្នកពុំចាំបាច់ព្រួបារម្ភទៀតឡើយ បញ្ហាបបូរមាត់ខ្មៅអាចដោះស្រាយបានដោយប្រើរមៀត។ រមៀត ត្រូវបានគេប្រើប្រាស់ធ្វើជាគ្រឿងផ្សំសម្រាប់ថែរក្សាសម្រស់អស់ជាច្រើនសតវត្សមកហើយ មិនថាបញ្ហាស្បែកនៅលើដងខ្លួន ឬផ្ទៃមុខនោះទេ។ មិនតែប៉ុណ្ណោះថ្មីៗនេះ អ្នកជំនាញបានរកឃើញថា រមៀត អាចព្យាបាលបញ្ហាបបូរមាត់ខ្មៅឲ្យប្រែទៅជាពណ៌ស៊ីជម្ពូរយ៉ាងមានប្រសិទ្ធភាព។

ធាតុផ្សំ៖
– រមៀតកិនជាម្សៅ ១ស្លាបព្រាបាយ
– ទឹកដោះគោយ៉ាអួ ១ស្លាបព្រាកាហ្វេ

របៀបអនុវត្ត៖
១. យកធាតុផ្សំទាំងពីរមុខនេះ លាយបញ្ចូលគ្នារហូតក្លាយទៅជាល្បាយសាច់មួយ។
២. បន្ទាប់មកលាបល្បាយនេះនៅលើបបូរមាត់ទាំងខាងលើ និងខាងក្រោមឲ្យសព្វល្អ ហើយទុកមួយយប់។
៣. លុះព្រឹកឡើង សូមប្រើកូនកន្សែងស្អាតជ្រលក់ចូលទៅក្នុងទឹកក្តៅឧណ្ឌៗ ហើយជូតសម្អាតចេញ។
៤. នៅក្នុងរយ:ពេល២ថ្ងៃ អ្នកនឹងឃើញប្រសិទ្ធភាពបណ្តើរៗ។

ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមានបបូរមាត់ខ្មៅខ្លាំង ត្រូវចំណាយពេលយូរបន្តិចទើបអាចព្យាបាលឲ្យប្រែជាពណ៌ស៊ីជម្ពូរដូចបំណង៕

ប្រភព៖ healthytipscenter

Loading...