ព័ត៌មានសុខភាព

៤សញ្ញា តម្រងនោមរបស់អ្នកប្រមូលផ្តុំទៅដោយជាតិពុលលើសលប់

តម្រងនោម គឺជាផ្នែកមួយដ៏សំខាន់ដែលមានតួនាទីច្រោះយកជាតិពុល និងកាកសំណល់ចេញពីចរន្តឈាម។ តម្រងនោមមានសមត្ថភាពអាចច្រោះឈាមរហូតដល់ ២០០លីត្រក្នុងមួយថ្ងៃ ក្នុងនោះមានជាតិពុល ២លីត្រ។

ក៏ប៉ុន្តែតម្រងនោមក៏ងាយទទួលរងនូវផលប៉ះពាល់ផងដែរ ប្រសិនបើអ្នកប្រើប្រាស់ថ្នាំ ឬទទួលទានអាហារកែច្នៃច្រើនពេក។ លើសពីនេះ ការប៉ះពាល់ទៅនឹងជាតិពុលនៃបរិស្ថាន ការទទួលទានទឹកតិច ក៏អាចបណ្តោលឲ្យជាតិពុលនៅកកុញក្នុងតម្រងនោមដែរ។

ខាងក្រោមនេះ គឺជារោគសញ្ញា៤ចំណុច ដែលបង្ហាញថា តម្រងនោមរបស់អ្នកពោរពេញទៅដោយជាតិពុល៖

ពណ៌ទឹកនោមមានការផ្លាស់ប្តូរ
ការបញ្ចេញទឹកនោម គឺជាមុខងារដ៏មានសារ:សំខាន់មួយនៃតម្រងនោម។ ក៏ប៉ុន្តែប្រសិនបើតម្រងនោមមានបញ្ហា អ្នកអាចនោមញឹកជាងធម្មតា និងទឹកនោមមានការផ្លាស់ប្តូរពណ៌។ ជាពិសេសប្រសិនបើទឹកនោមមានពណ៌លឿងក្រម៉ៅ អាចបង្ហាញថាតម្រងនោមកំពុងតែមានផ្ទុកជាតិពុលច្រើន។

លើសពីនេះ រោគសញ្ញានៃបញ្ហាតម្រងនោមផ្សេងទៀតរួមមាន ពិបាកក្នុងការនោម ឈាមហូរតាមទឹកនោម ឬនោមញឹកនៅពេលយប់។

អស់កម្លាំង ពិបាកប្រមូលផ្តុំអារម្មណ៍
ទោះបីជាគេងគ្រប់គ្រាន់ក៏ដោយ ក៏ប៉ុន្តែអ្នកមានអារម្មណ៍អស់កម្លាំង ហើយពិបាកក្នុងការផ្តោតអារម្មណ៍ទៅលើការសិក្សា ឬធ្វើការ អាចជាសញ្ញាមួយទៀតដែលព្រមានថា តម្រងនោមពោរពេញទៅដោយជាតិពុល។

តម្រងនោមខ្សោយ ក៏អាចនាំឲ្យមានការថយចុះនៃកម្រិតអុកស៊ីសែនទៅកាន់ខួរក្បាលដែរ។ នេះហើយជាមូលហេតុដែលធ្វើឲ្យអ្នកវិលមុខ បាត់បង់ការចង់ចាំ ឬកើតរោគខ្យល់ចាប់។

រលាកស្បែក
ការកើនឡើងនៃការរលាកស្បែក ឬរមាស់លើស្បែក អាចជាសញ្ញាមួយផ្សេងទៀតនៃការកើនឡើងជាតិពុលក្នុងតម្រងនោម។ នៅពេលមុខងារតម្រងនោមថយចុះ នោះជាតិពុលដែលមិនបណ្តេញចេញពីខ្លួនរាងកាយចាប់ផ្តើមកកកុញនៅក្នុងចរន្តឈាម ធ្វើឲ្យមានអាការរលាក និងកន្ទួលរមាស់នៅលើស្បែក។

ឈើជើង និងសាច់ដុំ
នៅពេលដែលតម្រងនោមផ្ទុកជាតិពុលលើសកម្រិត ឈាមនឹងខ្វះជាតិកាល់ស្យូម ឬផូស្វ័រ ដែលបណ្តោលឲ្យរមួលសាច់ដុំ។ ចំណែកឯការឈឺចាប់ក្នុងជើងញឹកញាប់ ក៏ត្រូវបានគេចាត់ទុកថា ជាសញ្ញាមួយផ្សេងទៀតដែលបញ្ជាក់ពីជាតិពុលកំពុងតែកើនឡើងច្រើននៅក្នុងតម្រងនោម។

ដូច្នេះហើយ ប្រសិនបើអ្នកសង្កេតឃើញរោគសញ្ញាណាមួយដូចដែលបង្ហាញជូនខាងលើនេះ គួរតែប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យភ្លាម៕

ប្រភព៖ soha

មតិយោបល់