ព័ត៌មានសុខភាព

ឈឺក្បាលមួយសប្តាហ៍២ដង ប្រយ័ត្នដុះសាច់ក្នុងខួរក្បាល

អ្នកជំនាញបានធ្វើការព្រមានថា មនុស្សគ្រប់រូបគួរតែមានការប្រុងប្រយ័ត្នចំពោះជំងឺឈឺក្បាល ជាពិសេសប្រសិនបើវាឈឺជាញឹកញាប់អាចជារោគសញ្ញានៃជំងឺធ្ងន់ធ្ងរ។

លោក Michael Munger ដែលជាអ្នកជំនាញផ្នែកសុខភាពបានប្រាប់ Washington Post ឲ្យដឹងថា អ្នកគួរតែយកចិត្តទុកដាក់ឲ្យបានខ្លាំងបំផុតចំពោះអាការឈឺក្បាលជាញឹកញាប់ ព្រោះវាអាចបណ្តោលមកពីជំងឺដុំសាច់មហារីកក្នុងខួរក្បាល ឬដាច់សរសៃឈាមខួរក្បាល។

នៅពេលដែលអ្នកសង្កេតឃើញថា ខ្លួនឯងឧស្សាហ៍កើតជំងឺឈឺក្បាលច្រើនជាង២ដងក្នុងមួយសប្តាហ៍ ហើយអាការចេះតែកើតឡើងជាបន្តបន្ទាប់មិនព្រមបាត់ គួរតែប្រញាប់ស្វែងរកជំនួយពីវេជ្ជសាស្ត្រជាបន្ទាន់។

ម្យ៉ាងវិញទៀត អ្នកត្រូវចេះកំណត់ទីតាំឈឺក្បាលដោយខ្លួនឯងដូចជា អាការឈឺក្បាលចាក់ពីឆ្អឹងច្រមុះទៅថ្ងាស់ ដែលជះឥទ្ធពលទៅលើភ្នែក និងឈឺក្បាលប្រកាំងមានការឈឺចាប់ថេរមួយចំហៀងក្បាល ហើយអមទៅដោយអាការក្អួតជាបន្តបន្ទាប់ ព្រមស្រវាំងភ្នែកមើលអ្វីមិនឃើញ អាចជាសញ្ញានៃជំងឺធ្ងន់ធ្ងរផ្សេងៗ ជាពិសេសដុំសាច់ខួរក្បាល។ ក្រៅពីនេះ អាការ ភ្លេចភ្លាំងច្រើន ក៏ជារោគសញ្ញាព្រមានដូចគ្នាដែរ៕

ប្រភព៖ soha

មតិយោបល់