Post News Media ព័ត៌មានសុខភាព បើ២ចំណុចនេះលេ...

បើ២ចំណុចនេះលេចឡើង អ្នកអាចកើតជំងឺទឹកនោមផ្អែម

ទឹកនោមផ្អែម ត្រូវបានគេចាត់ទុកជាឃាតករលាក់មុខដែលអាចសម្លាប់មនុស្សមិនតិចនោះទេក្នុងមួយឆ្នាំៗនៅទូទាំងពិភពលោក។ អ្នកដែលកើតជំងឺនេះ មិនងាយនឹងព្យាបាលឲ្យជាសះស្បើយឡើយ ហើយត្រូវតមចំណីអាហារច្រើនដើម្បីកាត់បន្ថយផលប៉ះពាល់។

ជំងឺទឹកនោមផ្អែម ភាគច្រើនកើតឡើងដោយសារតែការញ៉ាំអាហារមិនខ្វល់ពីសុវត្ថិភាព មានន័យថា ការទទួលទានអាហារសម្បូរខ្លាញ់ ឬសម្បូរកាឡូរីច្រើន ដែលធ្វើឲ្យជាតិស្ករក្នុងឈាមកើនឡើង។

ទោះបីជាយ៉ាងណា ជំងឺទឹកនោមផ្អែមអាចការពារបាន ប្រសិនបើអ្នករកឃើញរោគសញ្ញាដំបូងរបស់វា។ ជាពិសេស ប្រសិនបើអ្នកសង្កេតឃើញ២ចំណុចនេះលេចឡើង ត្រូវមានការប្រុងប្រយ័ត្នចំពោះជំងឺទឹកនោមផ្អែម ឲ្យមែនទែន។

១.ឡើងទម្ងន់លឿន
បើយោងតាមលទ្ធផលនៃការស្ទង់មតិមួយចំនួន មនុស្សភាគច្រើនដែលមានជំងឺទឹកនោមផ្អែមដំណាក់កាលដំបូង មានបញ្ហាឡើងទម្ងន់លឿនខុសធម្មតា។ ក្នុងករណីនេះអ្នកគួរតែយកចិត្តទុកដាក់ឲ្យបានខ្លាំងចំពោះការរក្សាទម្ងន់ ទើបអាចការពារមិនឲ្យជំងឺទឹកនោមផ្អែមជ្រៀតចូលក្នុងជីវិតរបស់អ្នកបាន។

២.លើសឈាម
យោងតាមការស្រាវជ្រាវជាច្រើនបានបង្ហាញថា ជិតពាក់កណ្តោលនៃអ្នកដែលកើតជំងឺលើសឈាម មានការវិវត្តទៅរកជំងឺទឹកនោមផ្អែម។ មិនតែប៉ុណ្ណោះអ្នកទាំងនោះ អាចប្រឈមនឹងជំងឺទឹកនោមផ្អែមកាន់តែខ្ពស់ ប្រសិនបើមិនមានវិធានការទប់ស្តាត់បញ្ហាលើសឈាមទេនោះ។

យ៉ាងណាក៏ដោយ នេះគឺជាដំណាក់កាលដំបូងនៃជំងឺទឹកនោមផ្អែម ប្រសិនបើអ្នកអាចគ្រប់គ្រងទម្ងន់ និងសម្ពាធឈាមបាន អ្នកនឹងរួចផុតពីហានិភ័យកើតជំងឺទឹកនោមផ្អែម៕

ដកស្រង់ពី៖ soha

Loading...