Post News Media ព័ត៌មានសុខភាព គួរចាំទុក! អ្...

គួរចាំទុក! អ្វីដែលអ្នកមិនគួរធ្វើនៅពេលអស់កម្លាំង

តើត្របកភ្នែករបស់អ្នកចាប់ផ្តើមធ្លាក់ចុះនៅពេលកំពុងធ្វើការ ឬអ្នកមានអារម្មណ៍ធុញទ្រាន់គ្រប់ពេលវេលាមែនទេ? ចំណុចនេះកើតឡើងនៅពេលដែលរាងកាយរបស់អ្នកអស់កម្លាំង។

ប្រសិនបើរាងកាយអស់កម្លាំង អ្នកត្រូវការគេងឲ្យមានស្ថិរភាព បើពុំដូច្នោះទេមុខងារទាំងអស់នៃរាងកាយច្បាស់ជាជួបនូវបញ្ហាដូចជា អតុល្យភាពក្នុងការបញ្ចេញអ័រម៉ូន សីតុណ្ហភាពរាងកាយកើនឡើង ប្រព័ន្ធភាពស៊ាំចុះខ្សោយ ទម្ងន់គ្រប់គ្រងលែងបាន បណ្តោលឲ្យបាត់បង់ថាមពល ការចង់ចាំចុះខ្សោយ និងមានអារម្មណ៍មិនល្អ។

ដូច្នេះ អ្នកត្រូវធ្វើការផ្លាស់ប្តូរទម្លាប់រស់នៅមួយចំនួន ជាពិសេសកុំធ្វើរឿង៥យ៉ាងនេះឲ្យសោះនៅពេលអស់កម្លាំង។

កុំផឹកកាហ្វេច្រើនពេក
ការទទួលទានកាហ្វេច្រើនពេកក្នុងមួយថ្ងៃនឹងធ្វើឲ្យអ្នកមានអារម្មណ៍អស់កម្លាំង និងរហិតរហៃ កាន់តែខ្លាំង។ កាហ្វេអាចស្ថិតនៅក្នុងក្រពះរហូតដល់ទៅ ៥ម៉ោង ដូច្នេះប្រសិនបើអ្នកទទួលទានច្រើនដង វាអាចប៉ះពាល់ដល់សមត្ថភាពក្នុងការគេងនៅពេលយប់។

កុំសេពគ្រឿងស្រវឹង
ប្រសិនបើអ្នកគិតថា ការសេពគ្រឿងស្រវឹងមួយកែវនឹងធ្វើឲ្យគេងលក់ស្រួល គឺយល់ខុសហើយ។ ការសេពគ្រឿងស្រវឹងមុនពេលចូលគេង អាចធ្វើឲ្យអ្នកគេមិនបានលក់ស្កប់ស្កល់ឡើយ ព្រោះអ្នកនឹងឧស្សាហ៍ភ្ញាក់នៅពាក់កណ្តោលយប់។ នេះហើយជាមូលហេតុមួយទៀត ដែលធ្វើឲ្យរាងកាយសម្រាកមិនបានគ្រប់គ្រាន់ ហើយនៅតែមានភាពអស់កម្លាំង។

កុំញ៉ាំអាហារសម្បូរកាឡូរី
នៅពេលដែលរាងកាយអស់កម្លាំង អ្នកនឹងមានទំនោរទៅរកអាហារដែលសម្បូរកាឡូរីច្រើនដើម្បីបំពេញថាមពលមកវិញ។ នេះជារឿងមួយមិនល្អ និងបង្កឲ្យមានការឡើងទម្ងន់។ យកល្អអ្នកគួរតែព្យាយាមទទួលទានបន្លែ និងផ្លែឈើធម្មជាតិឲ្យបានច្រើន ដើម្បីរក្សាតុល្យភាព និងភាពសកម្មរបស់រាងកាយ។

កុំញ៉ាំអាហារសម្រន់នៅពេលយប់
ការទទួលទានអាហារសម្រន់នៅពេលយប់ អាចបណ្តោលឲ្យរាងកាយអស់កម្លាំងកាន់តែខ្លាំង។ នៅពេលដែលអ្នកទទួលទានអាហារពេលយប់ រាងកាយធ្វើដំការរំលាយអាហាររហូតគ្មានពេលសម្រាកឡើយ ហើយទម្លាប់បែបនេះញយៗអាចខូចប្រព័ន្ធរំលាយអាហារថែមទៀត។ ជាពិសេសអ្នកគួរតែជៀសវាងអាហារដូចជា ប៊ឺរហ្គឺ ដំឡូងបារាំងបំពង និងប្រភេទអាហារដែលសម្បូរខ្លាញ់ ព្រោះវាអាចបណ្តោលឲ្យអ្នកក្រហាយទ្រូង និងនាំឲ្យពិបាកក្នុងការគេង។

កុំធ្វើលំហាត់ប្រាណខ្លាំងពេក
ការធ្វើលំហាត់ប្រាណទៀងទាត់ គឺជារឿដ៏ល្អប្រសើរខ្លាំងបំផុតសម្រាប់សុខភាពរបស់មនុស្សទូទៅ។ ក៏ប៉ុន្តែអ្នកមិនត្រូវអនុវត្តខ្លាំងពេកទេនៅពេលរាងកាយកំពុងតែអស់កម្លាំង ព្រោះវាអាចធ្វើឲ្យអ្នកមានអារម្មណ៍អស់កម្លាំងខ្លាំងនៅក្នុងសាច់ដុំ ហើយរាងកាយកាន់តែមានភាពទន់ខ្សោយ។ ផ្ទុយទៅវិញអ្នកគួរតែធ្វើលំហាត់ប្រាណធម្មតាៗដូចជា ដើរ ឬជិះកង់ ដែលមិនបង្កឲ្យមានបញ្ហារមួលសាច់ដុំ ឬដាក់សម្ពាធខ្លាំងដល់ងរាងកាយទើបប្រសើរ៕

ដក់ស្រង់ពី៖ boldsky

Loading...