Post News Media ព័ត៌មានសុខភាព អនុវត្ត៣ចំណុច...

អនុវត្ត៣ចំណុច តម្រងនឹងមានសុខភាពល្អ គ្មានជាតិពុល

តម្រងនោម គឺជាផ្នែកមួយដ៏សំខាន់ដែលមានតួនាទីច្រោះយកជាតិពុល និងកាកសំណល់ចេញពីចរន្តឈាម។ ក៏ប៉ុន្តែតម្រងនោមក៏ជាសរីរាង្គដែលងាយនឹងទទួលរងនូវផលប៉ះពាល់ផងដែរ ប្រសិនបើអ្នកប្រើប្រាស់ឱថស ឬទទួលទានអាហារកែច្នៃច្រើនពេក។ លើសពីនេះ ការប៉ះពាល់ទៅនឹងជាតិពុលនៃបរិស្ថាន ការទទួលទានទឹកតិច ក៏អាចបណ្តោលឲ្យជាតិពុលនៅកកុញក្នុងតម្រងនោមដែរ។

តើធ្វើដូចម្តេចដើម្បីកាត់បន្ថយជាតិពុលក្នុងតម្រងនោម?

១.ជៀសវាងអាហារកែច្នៃ
អ្នកត្រូវតែជៀសវាងអាហារកែច្នៃដែលមានផ្ទុកសារធាតុគីមី និងប្រភេទអាហារផ្អាប់។ ការទទួលទានចំណីអាហារទាំងនេះអាចបណ្តោលឲ្យតម្រងនោមធ្វើការលើសកម្រិត ហើយយូរៗតម្រងនោមនឹងប្រឈមមុននឹងការខូចខាត។ ផ្ទុយទៅវិញប្រសិនបើអ្នកទទួលទានអាហារសរីរាង្គដែលគ្មានជាតិគីមី ហើយស្រស់ៗ តម្រងនោមរបស់អ្នកនឹងមានសុខភាពល្អ គ្មានជាតិពុលឡើយ។

២.កំណត់ការញ៉ាំសាច់នឹង ទឹកដោះគោ
ការញ៉ាំសាច់ និងទឹកដោះគោច្រើនពេក អាចបណ្តោលឲ្យរាងកាយមានជាតិអាស៊ីតអ៊ុយរិកច្រើន ដែលជាជាតិពុលធ្វើឲ្យតម្រងនោមធ្វើការច្រើនដើម្បីកម្ចាត់វាចេញ។ យកល្អអ្នកគួរតែកាត់បន្ថយអាហារទាំងនេះ ឬជំនួសដោយផ្លែឈើ និងបន្លែស្រស់ ដើម្បីជួយបង្កើនអាល់កាល់ឡាំងក្នុងឈាម។ អាល់កាឡាំងក្នុងឈាមខ្ពស់ អាចជួយកាត់បន្ថយសម្ពាធឈាម តម្រងនោមមានសមត្ថភាពបណ្តេញជាតិពុលបានល្អ។

៣.កាត់បន្ថយការទទួលទានអំបិល
អំបិល គឺជាសារធាតុមួយទៀតដែលអាចធ្វើឲ្យកើនឡើងនៃជាតិពុលក្នុងតម្រងនោម។ អំបិលអាចលាក់នៅក្នុងអាហារកែច្នៃ និងភេសជ្ជ:ដែលមានជាតិកាបូន។ នៅពេលដែលអ្នកញ៉ាំអំបិលច្រើន រាងកាយរបស់អ្នកត្រូវការទឹកបន្ថែមឲ្យបានច្រើន ដើម្បីបញ្ចេញអំបិលចេញពីកោសិកា។

នៅពេលនេះ ប្រសិនបើគ្មានជាតិទឹកក្នុងរាងកាយ បរិមាណឈាមនឹងកើនឡើង ដែលធ្វើឲ្យតម្រងនោមធ្វើការកាន់តែខ្លាំង៕

ដកស្រង់ពី៖ soha

Loading...