Post News Media ព័ត៌មានសុខភាព ចំណាយពេល១នាទី...

ចំណាយពេល១នាទី អ្នកនឹងដឹងថាទឹកខ្ញីផ្តល់អត្ថប្រយោជន៍ខ្លាំងប៉ុណ្ណា!

ក្រៅបន្ថែមនៅក្នុងអាហារ ខ្ញី គឺជាផ្នែកមួយនៃឱថសបុរាណដែលគេប្រើប្រាស់សម្រាប់សម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាពបំផុត។ បើយោងតាមការសិក្សាថ្មីៗនេះបានបង្ហាញថា ខ្ញី មានប្រសិទ្ធភាពច្រើនជាងអាហារបំប៉ន ឬអាហារសម្រកទម្ងន់ផ្សេងទៀត ហើយមិនប៉ះពាល់ដល់ដល់សុខភាពឡើយ។

អ្នកជំនាញបាននិយាយថា វិធីល្អបំផុតដើម្បីទទួលបានអត្ថប្រយោជន៍ពីខ្ញី គឺការទទួលទានទឹកខ្ញី។ ខ្ញី សម្បូរទៅដោយ វីតាមីន និងសារធាតុរ៉ែ សំខាន់ៗជាច្រើន ដែលអាចព្យាបាលជំងឺយ៉ាងមានប្រសិទ្ធិភាព។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍មួយចំនួនដែលបានមកពីការទទួលទានទឹកខ្ញី៖

  • គ្រប់គ្រងកម្រិតកូលេស្តេរ៉ុលអាក្រក់ក្នុងរាងកាយ
  • កាត់បន្ថយការឈឺចាប់ពេលមករដូវ
  • ព្យាបាល និងការពារបញ្ហាចង្អោរ
  • ព្យាបាលជំងឺឬសដូងបាត
  • បង្កើនលំហូរឈាម
  • ធ្វើឲ្យប្រសើរឡើងនូវការរំលាយអាហារ កាត់បន្ថយការទល់លាមក និងជំងឺហើមពោះ
  • គ្រប់គ្រងជាតិស្ករក្នុងឈាមឲ្យមានស្ថិរភាព
  • ព្យាបាលបញ្ហាឈឺក្បាល
  • បង្ការការលូតលាស់នៃជំងឺមហារីក
  • បំបាត់ជាតិពុលចេញពីរាងកាយ និងបង្កើនសុខភាពទូទៅ
  • ជួយសម្រកទម្ងន់

របៀបអនុវត្ត៖
១.អ្នកត្រូវយកខ្ញីមួយមើមលាងទឹកឲ្យស្អាត រួចចិតសំបកចេញ។
២.ហាន់ជាចំណិតស្តើងៗ ហើយដាក់ចូលទៅក្នុងឆ្នាំងមួយ រួមទាំងទឹក ១,៥កន្លះ។
៣.ដាំឲ្យពុះ រហូតទាល់តែខ្ញីមានសភាពទន់ ទើបលើកចុះ។
៤.នៅពេលល្បាយនេះត្រជាក់ អ្នកត្រូវទទួលទានមួយ ឬពីរកែវក្នុងមួយថ្ងៃ ហើយភេសជ្ជ:ដែលនៅសល់ត្រូវក្លាសេទុកក្នុងទូរទឹកកកឲ្យបានត្រឹមត្រូវ។
៥.អ្នកត្រូវទទួលទានទឹកខ្ញីជារៀងរាល់ថ្ងៃ ក្នុងរយ:ពេលមួយខែសុខភាពរបស់អ្នកនឹងប្រែមកជាមានសុខភាពល្អឡើងវិញ៕

ដកស្រង់ពី៖ myfitmagazine

Loading...