ព័ត៌មានសុខភាព

មនុស្សដែលមានលក្ខខណ្ឌ៤យ៉ាងនេះ សូមប្រយ័ត្នជំងឺមហារីកលំពែង

មហារីកលំពែង ត្រូវបានគេចាត់ទុកជាជំងឺដែលលំបាកក្នុងការព្យាបាលខ្លាំងបំផុត ហើយមានអ្នកជំងឺជាច្រើនដែលបានស្លាប់ និងមានផលប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ។ ហេតុនេះហើយ ទើបអ្នកជំនាញបានផ្តល់ដំបូលន្មានឲ្យគ្រប់គ្នាគួរតែស្វែងយល់ពីមូលហេតុនៃការជំងឺនេះឲ្យបានច្បាស់លាស់ ដើម្បីជៀសវាងហានិភ័យអាក្រក់កើតមានឡើង។

ខាងក្រោមនេះ គឺជាកត្តាសំខាន់ៗមួយចំនួន ដែលធ្វើឲ្យអ្នកប្រឈមនឹងហានិភ័យនៃជំងឺមហារីកលំពែងកម្រិតខ្ពស់បំផុត៖

អ្នកផឹក
ជាតិអាល់កុល គឺជាមូលហេតុដ៏សំខាន់មួយដែលមានជាប់ទាក់ទងទៅនឹងជំងឺមហារីកលំពែង យ៉ាងស្អិតរមួត។ ជាពិសេស អ្នកដែលសេពគ្រឿងស្រវឹង ច្រើនហួសកម្រិត ហើយជាញឹកញាប់ អាចប្រឈមនឹងជំងឺមហារីកលំពែង កាន់តែខ្ពស់។

យកល្អ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដោយសារតែជំងឺនេះ រឿងដំបូងដែលអ្នកត្រូវធ្វើ គឺកាត់បន្ថយការសេពគ្រឿងស្រវឹងឲ្យបាន។

អ្នកដែលមានជំងឺទឹកនោមផ្អែម
នៅពេលកើតជំងឺទឹកនោមផ្អែម ប្រសិនបើពួកគេមិនយកចិត្តទុកដាក់ចំពោះការគ្រប់គ្រងជាតិស្ករនោះទេ យូរៗទៅជាតិស្ករនឹងកើនឡើងកាន់តែខ្ពស់ ដែលបង្កទៅជាជំងឺមហារីកលំពែង។

ដើម្បីជៀសឲ្យឆ្ងាយពីជំងឺមហារីកលំពែង អ្នកជំងឺគួរតែគ្រប់គ្រងជាតិស្ករក្នុងឈាមឲ្យបាន តាមរយ:ការផ្លាស់ប្តូររបបអាហារ និងធ្វើលំហាត់ប្រាណជាប្រចាំ។ ទម្លាប់ទាំងនេះ មិនត្រឹមតែអាចធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធភាពស៊ាំនោះទេ វាអាចគ្រប់គ្រងជាតិស្ករក្នុងឈាម ក៏ដូចជាទប់ស្តាត់ជំងឺមហារីកលំពែង ផងដែរ។

អ្នកជក់បារី
អ្នកដែលជក់បារីក្នុងបរិមាណច្រើនជារៀងរាល់ថ្ងៃ អាចប្រឈមនឹងហានិភ័យនៃជំងឺមហារីកលំពែងជាងអ្នកដទៃ។ កត្តានេះអាចបង្ហាញថា ការជក់បារី គឺជាមូលហេតុមួយទៀតដែលបណ្តោលឲ្យកើតជំងឺមហារីកលំពែង។

ជាពិសេស អ្នកដែលមានទម្លាប់ជក់បារី ជាយូរមកហើយ គួរតែយកឈប់ជក់បារីភ្លាមទៅ ឬទៅមន្ទើរពេទ្យជាប្រចាំ ដើម្បីពិនិត្យមើលលុខភាពលំពែង ព្រោះការជក់បារីយូរពេកសារធាតុពុលនៅក្នុងបារីអាចបង្កើនកម្រិតជាតិខ្លាញ់ក្នុងឈាម រួមទាំងបង្កទៅជាជំងឺមហារីកលំពែងផងដែរ។

អ្នកដែលមានជំងឺរលាកលំពែងរ៉ាំរ៉ៃ
ជំងឺរលាកលំពែងរ៉ាំរ៉ៃ ប្រសិនបើមិនត្រូវបានព្យាបាលទាន់ពេលវេលាទេ នឹងបង្កឲ្យមានហានិភ័យនៃជំងឺមហារីកលំពែង។
ដោយសារតែនៅពេលដែលអ្នកឆ្លងជំងឺរលាកលំពេងរ៉ាំរ៉ៃ វានឹងធ្វើឲ្យលំពែងចុះខ្សោយយ៉ាងខ្លាំង។ ប្រសិនបើជំងឺនេះ កើតជាយូរមកហើយ ដោយគ្មានការព្យាបាល វានឹងវិវត្តទៅជាជំងឺមហារីកលំពែង។

អ្នកដែលមានជំងឺរលាកលំពែង ប្រសិនបើមិនចង់វិវត្តទៅជាជំងឺមហារីកធ្ងន់ធ្ងរនោះទេ គួរតែយកចិត្តទុកដាក់ចំពោះការព្យាបាលឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕

ដក់ស្រង់ពី៖ soha

មតិយោបល់